សូរ៉ា 8 · ជូស 10
Al-Anfal · 8:72
إِنَّ الَّذِينَ آمَنُوا وَهَاجَرُوا وَجَاهَدُوا بِأَمْوَالِهِمْ وَأَنْفُسِهِمْ فِي سَبِيلِ اللَّهِ وَالَّذِينَ آوَوْا وَنَصَرُوا أُولَٰئِكَ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ وَالَّذِينَ آمَنُوا وَلَمْ يُهَاجِرُوا مَا لَكُمْ مِنْ وَلَايَتِهِمْ مِنْ شَيْءٍ حَتَّىٰ يُهَاجِرُوا ۚ وَإِنِ اسْتَنْصَرُوكُمْ فِي الدِّينِ فَعَلَيْكُمُ النَّصْرُ إِلَّا عَلَىٰ قَوْمٍ بَيْنَكُمْ وَبَيْنَهُمْ مِيثَاقٌ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ពិតប្រាកដណាស់ បណ្ដាអ្នកមានជំនឿដែលបានចំណាក ស្រុក ហើយបានតស៊ូទាំងទ្រព្យសម្បត្ដិ និងជីវិតរបស់ពួកគេក្នុង មាគ៌ា របស់អល់ឡោះ ហើយបណ្ដាអ្នក(អ្នកអាន់ស័រ)ដែលបានផ្ដល់ ជំរក ទ្រព្យសម្បត្ដិ និងជំនួយផេ្សងៗដល់ពួកគេ(អ្នកមូហាជីរីន) អ្នកទាំងនោះគឺជាសម្ព័ន្ធមិត្ដនឹងគ្នា។ រីឯបណ្ដាអ្នកដែលមានជំនឿ តែពួកគេមិនបានភៀសខ្លួនទេនោះ ពួកអ្នកមិនត្រូវទទួលបន្ទុកការ ពារពួកគេនូវប្រការណាមួយឡើយ លុះត្រាតែពួកគេភៀសខ្លួនដែរ។ ប្រសិនបើពួកគេសុំជំនួយពីពួកអ្នកនៅក្នុងកិច្ចការសាសនា(ដូចជា ត្រូវពួកដែលគ្មានជំនឿបំពាន)នោះ ជាកាតព្វកិច្ចរបស់ពួកអ្នកត្រូវ តែជួយ លើកលែងតែទៅលើក្រុមដែលមានកិច្ចព្រមព្រៀងរវាងពួក អ្នកនិងពួកគេ។ ហើយអល់ឡោះឃើញនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
តាហ្វសៀរ
ជាការពិតណាស់ បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងជឿជាក់ចំពោះអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់ ហើយពួកគេបានចំណាកស្រុកចេញពីទឹកដីដែលគ្មានជំនឿទៅកាន់ទឺកដីឥស្លាម ឬទៅកាន់កន្លែងដែលគេអាចគោរពសក្ការៈចំពោះអល់ឡោះដោយសុវត្ថិភាព ហើយពួកគេបានតស៊ូដោយចំណាយទាំងទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេដើម្បីលើកកម្ពស់បន្ទូលរបស់អល់ឡោះ ហើយនិងបណ្តាអ្នកដែលបានផ្តល់ទីជម្រកដល់ពួកគេ និងបានជួយដល់ពួកគេនោះ អ្នកទាំងនោះ ពោលគឺទាំងអ្នកដែលបានធ្វើចំណាកស្រុក និងអ្នកដែលបានជួយដល់ពួកគេ(អ្នកម្ចាស់ស្រុក) គឺជាសម្ព័ន្ធមិត្តនឹងគ្នាដែលជួយគាំទ្រគ្នាទៅវិញទៅមក។ រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ តែពួកគេមិនបានធ្វើចំណាកស្រុកពីទឹកដីដែលគ្មានជំនឿទៅកាន់ទឹកដីឥស្លាមទេនោះ គឺគ្មានកាតព្វកិច្ចលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក្នុងការជួយនិងការពារពួកគេនោះទេ លុះត្រាតែពួកគេធ្វើការភៀសខ្លួន(ចំណាកស្រុក)ក្នុងមាគ៌ារបស់អល់ឡោះដែរ។ ហើយប្រសិនបើពួកប្រឆាំងបានបំពានទៅលើពួកគេ ហើយពួកគេសុំការជួយពីពួកអ្នកនោះ ដូច្នេះ ចូរពួកអ្នកជួយពួកគេទប់ទល់នឹងសត្រូវរបស់ពួកគេចុះ លើកលែងតែរវាងពួកអ្នកនិងសត្រូវរបស់ពួកគេ(អ្នកមានជំនឿដែលសុំឲ្យអ្នកជួយ)នោះ មានកិច្ចព្រមព្រៀងដែលពួកគេមិនទាន់បានរំលាយកិច្ចព្រមព្រៀងនោះនៅឡើយ។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកនូវអ្វីដែលពួកអ្នកបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល