សូរ៉ា 8 · ជូស 9
Al-Anfal · 8:7
وَإِذْ يَعِدُكُمُ اللَّهُ إِحْدَى الطَّائِفَتَيْنِ أَنَّهَا لَكُمْ وَتَوَدُّونَ أَنَّ غَيْرَ ذَاتِ الشَّوْكَةِ تَكُونُ لَكُمْ وَيُرِيدُ اللَّهُ أَنْ يُحِقَّ الْحَقَّ بِكَلِمَاتِهِ وَيَقْطَعَ دَابِرَ الْكَافِرِينَ
ហើយ(ចូរចងចាំ)នៅពេលដែលអល់ឡោះបានសន្យាជា មួយពួកអ្នក(មូស្លីមឱ្យមានជ័យជំនះ)លើក្រុមមួយនៃក្រុមទាំង ពីរ(កងទ័ព ឬក្រុមសត្វអូដ្ឋដឹកទំនិញ)ថាៈ ពិតប្រាកដណាស់ វាគឺ សម្រាប់ពួកអ្នក។ ហើយពួកអ្នកចង់បានក្រុមដែលគ្មានអាវុធ(ក្រុម សត្វអូដ្ឋដឹកទំនិញ)ជារបស់ពួកអ្នក។ ហើយអល់ឡោះចង់ពង្រឹង ការពិត(សាសនាអ៊ីស្លាម)តាមរយៈពាក្យពេចន៍របស់ទ្រង់ ហើយ ទ្រង់នឹងកាត់ផ្ដាច់ឫសគល់ពួកគ្មានជំនឿ(ឧ.នៅសមរភូមិបាទើរ)។
តាហ្វសៀរ
ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿដែលជជែកដេញដោល)ចងចាំ នៅពេលដែលអល់ឡោះជាម្ចាស់បានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ ពួកអ្នកប្រាកដជានឹងទទួលជ័យជម្នះលើក្រុមមួយក្នុងចំណោមក្រុមទាំងពីររបស់ពួកមុស្ហរីគីន ពោលគឺ អាចជាក្រុមសត្វអូដ្ឋហើយនិងទ្រព្យសម្បត្តិ(ឬទំនិញ)ដែលវាកំពុងដឹក ហើយពួកអ្នកយកវាធ្វើជាទ្រព្យជ័យភ័ណ្ឌ ឬក៏(ទទួលជ័យជម្នះ)ទៅលើក្រុមកងទ័ព ដោយពួកអ្នកប្រយុទ្ធតទល់ជាមួយពួកគេ ហើយពួកអ្នកត្រូវបានគេ(អល់ឡោះ)ជួយឲ្យទទួលបានជ័យជម្នះលើពួកគេ។ ពេលនោះ ពួកអ្នកពេញចិត្តចំពោះការទទួលជ័យជម្នះលើក្រុមសត្វអូដ្ឋដោយសារតែភាពងាយស្រួលក្នុងការយកឈ្នះលើពួកគេដោយមិនបាច់ប្រយុទ្ធគ្នា។ តែអល់ឡោះជាម្ចាស់ទ្រង់ចង់ពង្រឹងការពិតដោយដាក់បទបញ្ជាពួកអ្នកឲ្យចេញច្បាំង ដើម្បីឲ្យពួកអ្នកសម្លាប់ពួកមេដឹកនាំនៃពួកមុស្ហរីគីន ហើយពួកអ្នកចាប់ពួកគេធ្វើជាឈ្លើយសឹកបានយ៉ាងច្រើន រហូតដល់បានស្តែងចេញនូវភាពខ្លាំងក្លារបស់ឥស្លាម។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល