សូរ៉ា 8 · ជូស 10
Al-Anfal · 8:60
وَأَعِدُّوا لَهُمْ مَا اسْتَطَعْتُمْ مِنْ قُوَّةٍ وَمِنْ رِبَاطِ الْخَيْلِ تُرْهِبُونَ بِهِ عَدُوَّ اللَّهِ وَعَدُوَّكُمْ وَآخَرِينَ مِنْ دُونِهِمْ لَا تَعْلَمُونَهُمُ اللَّهُ يَعْلَمُهُمْ ۚ وَمَا تُنْفِقُوا مِنْ شَيْءٍ فِي سَبِيلِ اللَّهِ يُوَفَّ إِلَيْكُمْ وَأَنْتُمْ لَا تُظْلَمُونَ
ចូរពួកអ្នក(អ្នកមានជំនឿ)រៀបចំតាមលទ្ធភាពរបស់ពួក អ្នកនូវកម្លាំងទ័ពនិងសេះសង្គ្រាម ដោយពួកអ្នកត្រូវបន្លាចនឹងវា ដល់សត្រូវរបស់អល់ឡោះ និងសត្រូវរបស់ពួកអ្នក ព្រមទាំងពួក ផេ្សងទៀតក្រៅពីពួកគេដែលពួកអ្នកមិនស្គាល់ពួកគេ តែអល់ឡោះ ស្គាល់ពួកគេ។ អ្វីក៏ដោយដែលពួកអ្នកបានបរិច្ចាគក្នុងមាគ៌ារបស់ អល់ឡោះនោះ គេប្រាកដជានឹងតបស្នងដល់ពួកអ្នកវិញ។ ហើយ ពួកអ្នកមិនត្រូវបានគេបំពានឡើយ។
តាហ្វសៀរ
ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)រៀបចំតាមលទ្ធភាពរបស់ពួកអ្នកក្នុងការត្រៀមនូវកម្លាំងទ័ព និងគ្រឿងសព្វាវុធ ដូចជាព្រួញជាដើម ហើយចូរពួកអ្នករៀបចំសម្រាប់ពួកគេនូវសត្វសេះដែលពួកអ្នកចាប់បានពីសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ដោយពួកអ្នកត្រូវបន្លាចវាដល់សត្រូវរបស់អល់ឡោះនិងសត្រូវរបស់ពូកអ្នកដែលជាពួកប្រឆាំងដែលពួកគេទន្ទឹងរង់ចាំមើលគ្រោះថ្នាក់កើតឡើងចំពោះពួកអ្នក។ ហើយពួកអ្នកត្រូវបន្លាចវាដល់ក្រុមផ្សេងទៀតដែលពួកអ្នកមិនស្គាល់ពួកគេ ហើយក៏មិនបានដឹងពីការលាក់បាំងនូវភាពជាសត្រូវរបស់ពួកគេចំពោះពួកអ្នកដែរ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់តែមួយគត់ដែលស្គាល់ពួកគេ ហើយទ្រង់ដឹងនូវអ្វីដែលពួកគេលាក់ទុកក្នុងចិត្តរបស់ពួកគេ។ ហើយទ្រព្យសម្បត្តិដែលពួកអ្នកបានបរិច្ចាគ មិនថាតិចក្តីច្រើនក្តី អល់ឡោះជាម្ចាស់នឹងជំនួសវាដល់ពួកអ្នកវិញនៅក្នុងលោកិយនេះ ហើយទ្រង់នឹងតបស្នងនូវផលបុណ្យយ៉ាងពេញលេញដល់ពួកអ្នកដោយគ្មានបាត់បង់បន្តិចឡើយនៅថ្ងៃបរលោក។ ហេតុនេះ ចូរពួកអ្នករួសរាន់ក្នុងការបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល