សូរ៉ា 8 · ជូស 10
Al-Anfal · 8:52
كَدَأْبِ آلِ فِرْعَوْنَ ۙ وَالَّذِينَ مِنْ قَبْلِهِمْ ۚ كَفَرُوا بِآيَاتِ اللَّهِ فَأَخَذَهُمُ اللَّهُ بِذُنُوبِهِمْ ۗ إِنَّ اللَّهَ قَوِيٌّ شَدِيدُ الْعِقَابِ
វាដូចជាអត្ដចរិតរបស់ពួកដែលតាមហ្វៀរអោន និងពួក ដែលពីមុនពួកគេ ដែលពួកគេបានប្រឆាំងនឹងភស្ដុតាងៗរបស់អល់ឡោះ។ ដូចេ្នះ អល់ឡោះបានដាក់ទណ្ឌកម្មពួកគេដោយសារ បាបកម្មរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែល ខ្លាំងក្លា និងជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
តាហ្វសៀរ
ហើយទណ្ឌកម្មដែលពួកប្រឆាំងទទួលរងនោះ គឺមិនមែនសម្រាប់តែពួកប្រឆាំងទាំងនេះ(នៅជំនាន់នេះ)នោះទេ ផ្ទុយទៅវិញ វាគឺជាមាគ៌ារបស់អល់ឡោះដែលទ្រង់បានដាក់ទៅលើពួកប្រឆាំងដទៃទៀតនៅគ្រប់សម័យកាល និងគ្រប់ទីកន្លែងផងដែរ។ ជាការពិតណាស់ បក្សពួករបស់ហ្វៀរអោន និងប្រជាជាតិជំនាន់មុនពួកគេនោះ ក៏បានទទួលទណ្ឌកម្មបែបនេះដែរនៅពេលដែលពួកគេប្រឆាំងនឹងបណ្តាភស្តុតាងរបស់អល់ឡោះជាម្ចាស់នោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មរបស់ម្ចាស់ដ៏មហាខ្លាំងក្លា មហាមានអានុភាព ដោយសារតែបាបកម្មរបស់ពួកគេ។ ដូចនេះ ទ្រង់ក៏ទម្លាក់ទណ្ឌកម្មរបស់ទ្រង់ទៅលើពួកគេ។ ជាការពិតណាស់ អល់ឡោះមហាខ្លាំងក្លាបំផុតដែលគ្មានអ្នកណាអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតចំពោះជនដែលប្រព្រឹត្តល្មើសនឹងទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល