សូរ៉ា 8 · ជូស 10
Al-Anfal · 8:44
وَإِذْ يُرِيكُمُوهُمْ إِذِ الْتَقَيْتُمْ فِي أَعْيُنِكُمْ قَلِيلًا وَيُقَلِّلُكُمْ فِي أَعْيُنِهِمْ لِيَقْضِيَ اللَّهُ أَمْرًا كَانَ مَفْعُولًا ۗ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
ហើយ(ចូរចងចាំ)នៅពេលដែលពួកអ្នកបានជួប(កងទ័ព សត្រូវនៅសមរភូមិបាទើរ) អល់ឡោះបានធ្វើឱ្យពួកអ្នកឃើញ ពួកគេ(សត្រូវ)មានចំនួនតិចនៅក្នុងកែវភ្នែករបស់ពួកអ្នក ហើយ អល់ឡោះក៏ធ្វើឱ្យពួកអ្នកមានចំនួនតិចនៅក្នុងកែវភ្នែករបស់ពួកគេ ដែរ ដើម្បីអល់ឡោះសមេ្រចនូវកិច្ចការដែលទ្រង់បានកំណត់រួច។ ហើយកិច្ចការទាំងអស់នឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះវិញ។
តាហ្វសៀរ
ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចងចាំ នៅពេលដែលអល់ឡោះទ្រង់បានបង្ហាញឲ្យពួកអ្នកបានឃើញ(កងទ័ព)ពួកមុស្ហរីគីនមានចំនួនតិចនៅពេលដែលពួកអ្នកបានជួបនឹងពួកគេ។ ដូច្នេះ វាបានលើកទឹកចិត្តពួកអ្នកឲ្យមានភាពក្លាហានមុះមុតក្នុងការប្រយុទ្ធនឹងពួកគេ។ ហើយទ្រង់ក៏បានឲ្យពួកគេមើលឃើញពួកអ្នកមានចំនួនតិចក្នុងក្រសែភ្នែករបស់ពួកគេផងដែរ ដើម្បីឲ្យពួកគេចាប់ផ្តើមប្រយុទ្ធនឹងពួកអ្នក និងមិនគិតទៅដល់ការវិលត្រឡប់(បកក្រោយ)វិញ ដើម្បីឲ្យអល់ឡោះសម្រេចកិច្ចការរបស់ទ្រង់ដែលបានកំណត់រួច ដោយការផ្តន្ទាទោសពួកមុស្ហរីគីនតាមរយៈការសម្លាប់និងការចាប់ជាឈ្លើយសឹក ព្រមទាំងផ្តល់ឲ្យបណ្តាអ្នកមានជំនឿនូវជំនួយនិងការទទួលជ័យជម្នះលើសត្រូវ។ ហើយកិច្ចការទាំងអស់នឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយទ្រង់នឹងតបស្នងដល់ពួកដែលធ្វើអាក្រក់នោះនូវទង្វើអាក្រក់របស់ពួកគេ និង(តបស្នង)ដល់អ្នកធ្វើល្អនោះ នូវទង្វើល្អរបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល