សូរ៉ា 8 · ជូស 10

Al-Anfal · 8:42

إِذْ أَنْتُمْ بِالْعُدْوَةِ الدُّنْيَا وَهُمْ بِالْعُدْوَةِ الْقُصْوَىٰ وَالرَّكْبُ أَسْفَلَ مِنْكُمْ ۚ وَلَوْ تَوَاعَدْتُمْ لَاخْتَلَفْتُمْ فِي الْمِيعَادِ ۙ وَلَٰكِنْ لِيَقْضِيَ اللَّهُ أَمْرًا كَانَ مَفْعُولًا لِيَهْلِكَ مَنْ هَلَكَ عَنْ بَيِّنَةٍ وَيَحْيَىٰ مَنْ حَيَّ عَنْ بَيِّنَةٍ ۗ وَإِنَّ اللَّهَ لَسَمِيعٌ عَلِيمٌ

(ចូរចងចាំ)នៅពេលដែលពួកអ្នកនៅជិតជ្រុងម្ខាងនៃ ជ្រលង(ម៉ាឌីណះ) ហើយពួកគេស្ថិតនៅជ្រុងម្ខាងទៀតឆ្ងាយពី ជ្រលង។ ចំណែកឯក្រុមអូដ្ឋផ្ទុកទំនិញគឺស្ថិតនៅទាបជាងពួកអ្នក។ ទោះបីជាពួកអ្នកបានព្យាយាមជួបគ្នាក៏ដោយ ក៏ពួកអ្នកមិនអាច ជួបគ្នាបានដែរ។ ប៉ុន្ដែ(អាចប្រមូលផ្ដុំពួកអ្នកដោយគ្មានការសន្យា) ដើម្បីអល់ឡោះនឹងសមេ្រចនូវអ្វីដែលបានកំណត់រួច។ ដើម្បីឱ្យអ្នក ដែលប្រឆាំងនឹងភស្ដុតាងដ៏ច្បាស់លាស់(បានមកដល់ពួកគេ)កាន់ តែប្រឆាំង និងដើម្បីឱ្យអ្នកដែលបានជឿនឹងភស្ដុតាងដ៏ច្បាស់លាស់ កាន់តែមានជំនឿថែមទៀត។ ហើយពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាដឹង។

តាហ្វសៀរ

ហើយចូរពួកអ្នកចងចាំ នៅពេលដែលពួកអ្នកនៅជិតជ្រុងម្ខាងនៃជ្រលងដែលស្ថិតនៅផ្នែកខាងក្រុងម៉ាទីណះ ហើយពួកមុស្ហរីគីនស្ថិតនៅជ្រុងម្ខាងទៀតឆ្ងាយពីជ្រលងដែលនៅប៉ែកខាងក្រុងម៉ាក្កះ។ ចំណែកឯក្រុមសត្វអូដ្ឋដឹកទំនិញវិញ គឺស្ថិតនៅកន្លែងដែលទាបជាងពួកអ្នក ដោយស្ថិតនៅប៉ែកខាងឆ្នេរសមុទ្រក្រហម។ ហើយទោះបីជាពួកអ្នកនិងពួកមុស្ហរីគីនសន្យា(ណាត់គ្នា)ថានឹងជួបគ្នានៅឯតំបន់ហ្ពាហ្ទើរក៏ដោយ ក៏ពួកអ្នកមិនអាចជួបគ្នាបានដែរ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់បានប្រមូលផ្តុំរវាងពួកអ្នក(ទាំងពីរក្រុម)នៅឯតំបន់ហ្ពាហ្ទើរដោយគ្មានការសន្យា(ណាត់គ្នា)ជាមុន ដើម្បីទ្រង់បំពេញនូវកិច្ចការដែលបានកំណត់រួច នោះគឺការជួយដល់បណ្តាអ្នកមានជំនឿឲ្យទទួលជ័យជំនះ ហើយធ្វើឲ្យពួកគ្មានជំនឿទទួលបរាជ័យ ដើម្បីឲ្យពួកដែលប្រឆាំងនឹងភស្តុតាងដ៏ច្បាស់លាស់ដែលបានមកដល់ពួកគេកាន់តែប្រឆាំង និងដើម្បីឲ្យអ្នកដែលបានជឿនឹងភស្តុតាងដ៏ច្បាស់លាស់កាន់តែមានជំនឿថែមទៀត។ ហើយអល់ឡោះមហាលឺនូវរាល់ពាក្យសម្តីទាំងអស់ ហើយទ្រង់មហាដឹងនូវរាល់ទង្វើរបស់ពួកគេ។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេបានសាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់