សូរ៉ា 8 · ជូស 9
Al-Anfal · 8:37
لِيَمِيزَ اللَّهُ الْخَبِيثَ مِنَ الطَّيِّبِ وَيَجْعَلَ الْخَبِيثَ بَعْضَهُ عَلَىٰ بَعْضٍ فَيَرْكُمَهُ جَمِيعًا فَيَجْعَلَهُ فِي جَهَنَّمَ ۚ أُولَٰئِكَ هُمُ الْخَاسِرُونَ
គឺដើម្បីអល់ឡោះនឹងបែងចែករវាងអ្នកអាក្រក់ និងអ្នក ល្អ(អ្នកគ្មានជំនឿ និងមានជំនឿ)។ ហើយទ្រង់នឹងដាក់ពួកអាក្រក់ ជាគំនរលើគ្នា ហើយទ្រង់នឹងប្រមូលគេទាំងអស់ ក្រោយមកទ្រង់ ក៏ដាក់គេទៅក្នុងនរកជើហាន់ណាំ។ ពួកទាំងនោះគឺជាពួកដែលខាត បង់។
តាហ្វសៀរ
គេនាំយកពួកប្រឆាំងដែលចំណាយទ្រព្យរបស់ពួកគេដើម្បីរារាំងមនុស្សពីមាគ៌ារបស់អល់ឡោះទាំងនោះទៅកាន់ឋាននរកជើហាន់ណាំដើម្បីអល់ឡោះទ្រង់ញែកចេញ ឬបែងចែកក្រុមដែលគ្មានជំនឿដែលជាមនុស្សអាក្រក់ចេញពីក្រុមអ្នកមានជំនឿដែលជាមនុស្សល្អ។ ហើយទ្រង់នឹងដាក់អ្វីដែលអាក្រក់ៗ ដូចជាមនុស្សអាក្រក់ ទង្វើអាក្រក់ និងទ្រព្យសម្បត្តិដែលអាក្រក់គរលើគ្នាជាបន្តបន្ទាប់ រួចមក ទ្រង់នឹងដាក់វាទៅក្នុងនរកជើហាន់ណាំ។ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់ ដោយសារតែពួកគេបានខាតបង់ទាំងខ្លួនរបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេនាថ្ងៃបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល