សូរ៉ា 8 · ជូស 9
Al-Anfal · 8:31
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا قَالُوا قَدْ سَمِعْنَا لَوْ نَشَاءُ لَقُلْنَا مِثْلَ هَٰذَا ۙ إِنْ هَٰذَا إِلَّا أَسَاطِيرُ الْأَوَّلِينَ
ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់យើង ឱ្យពួកគេស្ដាប់់ ពួកគេបាននិយាយថាៈ ពួកយើងពិតជាបានឮ ប្រសិន បើពួកយើងចង់វិញនោះ ពួកយើងប្រាកដជានិយាយដូចនេះ។ តែ នេះ(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីរឿងនិទានរបស់អ្នកជំនាន់មុន នោះឡើយ។
តាហ្វសៀរ
ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងឲ្យពួកគេស្តាប់ ពួកគេបាននិយាយដោយភាពចចេសរឹងរូសមិនទទួលយកការពិត ព្រមទាំងមានភាពក្អេងក្អាងចំពោះវាថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់បានស្តាប់លឺដូចនេះពីមុនមកហើយ។ ប្រសិនបើពួកយើងចង់និយាយនូវពាក្យសម្តីអ្វីដូចគម្ពីរគួរអាននេះ ពួកយើងប្រាកដជានឹងនិយាយបានជាមិនខាន។ ហើយគម្ពីរគួរអានដែលពួកយើងបានស្តាប់លឺនេះ គឺគ្មានអ្វីក្រៅការភូតកុហក ប្រឌិតឡើងរបស់អ្នកជំនាន់មុននោះឡើយ។ ដូចនេះ ពួកយើងមិនមានជំនឿចំពោះវាជាដាច់ខាត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល