សូរ៉ា 8 · ជូស 9

Al-Anfal · 8:24

يَا أَيُّهَا الَّذِينَ آمَنُوا اسْتَجِيبُوا لِلَّهِ وَلِلرَّسُولِ إِذَا دَعَاكُمْ لِمَا يُحْيِيكُمْ ۖ وَاعْلَمُوا أَنَّ اللَّهَ يَحُولُ بَيْنَ الْمَرْءِ وَقَلْبِهِ وَأَنَّهُ إِلَيْهِ تُحْشَرُونَ

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកឆ្លើយតបចំពោះ អល់ឡោះ និងអ្នកនាំសារ នៅពេលដែលគេបានអំពាវនាវពួកអ្នក ទៅរកអ្វីដែលគេធ្វើឱ្យពួកអ្នករស់ឡើងវិញ(ដើរតាមមាគ៌ា នៃសាស-នាអ៊ីស្លាម)។ ចូរពួកអ្នកជ្រាបថាៈ ពិតប្រាកដណាស់ អល់ឡោះអាច រារាំងរវាងមនុស្ស និងចិត្ដរបស់គេ(ដែលប៉ងប្រាថ្នា) ហើយពិត ប្រាកដណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅកាន់ទ្រង់វិញ។

តាហ្វសៀរ

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកឆ្លើយតបចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដោយការទទួលយក និងប្រតិបត្តិតាមបទបញ្ជាទាំងឡាយរបស់ទ្រង់និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ចុះនៅពេលដែលគេអំពាវនាវពួកអ្នកទៅរកមាគ៌ាដែលត្រឹមត្រូវនោះ។ ហើយចូរពួកអ្នកជឿជាក់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។ ដូចនេះ ទ្រង់មានសមត្ថភាពក្នុងការផ្លាស់ប្តូររវាងពួកអ្នកនិងរវាងការទទួលយកសេចក្តីពិត ប្រសិនបើពួកអ្នកចង់ទទួលបានវាក្រោយពីពួកអ្នកបានបដិសេធវានោះ។ ហេតុនេះ ចូរពួកអ្នករួសរាន់ទៅកាន់សេចក្តីពិតនោះ ហើយពួកអ្នកត្រូវជឿជាក់ថា ពិតណាស់នៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវបានគេប្រមូលផ្តុំទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយទ្រង់នឹងតបស្នងរាល់ទង្វើដែលពួកអ្នកធ្លាប់បានសាងនៅក្នុងលោកិយនេះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់