សូរ៉ា 8 · ជូស 9

Al-Anfal · 8:17

فَلَمْ تَقْتُلُوهُمْ وَلَٰكِنَّ اللَّهَ قَتَلَهُمْ ۚ وَمَا رَمَيْتَ إِذْ رَمَيْتَ وَلَٰكِنَّ اللَّهَ رَمَىٰ ۚ وَلِيُبْلِيَ الْمُؤْمِنِينَ مِنْهُ بَلَاءً حَسَنًا ۚ إِنَّ اللَّهَ سَمِيعٌ عَلِيمٌ

ដូច្នោះ ពួកអ្នក(អ្នកមានជំនឿ)មិនបានសម្លាប់ពួកគេ (ពួកមូស្ហរិគីនក្នុងសង្គ្រាមបាទើរ)ទេ។ ក៏ប៉ុន្ដែអល់ឡោះទេដែល បានសម្លាប់ពួកគេនោះ។ ហើយអ្នក(មូហាំម៉ាត់)មិនបានគ្រវែង ឡើយនៅពេលដែលអ្នកគ្រវែងនោះ ក៏ប៉ុន្ដែអល់ឡោះទេដែលបាន គ្រវែង។ ហើយទ្រង់សាកល្បងចំពោះបណ្ដាអ្នកដែលមានជំនឿនូវ ការសាកល្បងមួយដ៏ល្អ។ ពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាដឹង។

តាហ្វសៀរ

ជាការពិតណាស់ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនបានសម្លាប់ពួកមុស្ហរីគីននាថ្ងៃសមរភូមិហ្ពាហ្ទើរដោយសារតែសមត្ថភាពនិងភាពខ្លាំងក្លារបស់ពួកអ្នកនោះទេ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលបានជួយពួកអ្នកក្នុងរឿងនេះ។ ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)ក៏មិនបានគប់(គ្រាប់ខ្សាច់)ទៅលើពួកមុស្ហរីគីននោះដែរនៅពេលដែលអ្នកគប់(គ្រាប់ខ្សាច់)ទៅលើពួកគេនោះ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលជាអ្នកគប់ពួកគេនោះ ដោយទ្រង់បានធ្វើឲ្យការគប់(គ្រាប់ខ្សាច់)របស់អ្នកទៅដល់(ភ្នែក)ពួកគេ។ ហើយទ្រង់នឹងសាកល្បងបណ្តាអ្នកមានជំនឿតាមរយៈអ្វីដែលទ្រង់បានផ្តល់ជាឧបការគុណដល់ពួកគេនៃការឲ្យពួកគេយកឈ្នះលើសត្រូវរបស់ពួកគេទោះបីជាគ្នារបស់ពួកគេ និងសម្ភារៈសឹករបស់ពួកគេមានចំនួនតិច(ជាងពួកសត្រូវ)ក៏ដោយ ដើម្បីឲ្យពួកគេថ្លែងអំណរគុណចំពោះទ្រង់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាលឺបំផុតនូវការបួងសួងសុំរបស់ពួកអ្នក និងពាក្យសម្តី(និយាយគ្នា)របស់ពួកអ្នក ហើយទ្រង់មហាដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក ហើយនិងអ្វីដែលមានផលប្រយោជន៍ចំពោះពួកអ្នក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់