សូរ៉ា 72 · ជូស 29
Al-Jinn · 72:9
وَأَنَّا كُنَّا نَقْعُدُ مِنْهَا مَقَاعِدَ لِلسَّمْعِ ۖ فَمَنْ يَسْتَمِعِ الْآنَ يَجِدْ لَهُ شِهَابًا رَصَدًا
ហើយពិតប្រាកដណាស់ ពួកយើងធ្លាប់បានអង្គុយនៅកន្លែង មួយចំនួននៅលើមេឃដើម្បីស្ដាប់រឿងរ៉ាវផេ្សងៗ។ ប៉ុន្ដែឥឡូវនេះ (ក្រោយពីមូហាំម៉ាត់ក្លាយជាអ្នកនាំសារ) អ្នកណាហើយព្យាយាម ស្ដាប់រឿងរ៉ាវនោះ គេពិតជាជួបប្រទះនឹងផ្កាយដែលនៅការពារ (តាមបាញ់គេ)ជាមិនខាន។
តាហ្វសៀរ
ហើយជាការពិតណាស់ ពួកយើង(ជិន)ពីមុនធ្លាប់បានឈរជើងនៅតាមទីតាំងមួយចំនួននៅលើមេឃដើម្បីលួចស្តាប់ដំណឹងផ្សេងៗពីម៉ាឡាអ៊ីកាត់ រួចមក ពួកយើងក៏យកដំណឹងនោះមកប្រាប់បន្តដល់គ្រូទាយដែលនៅលើផែនដី។ តែឥឡូវនេះ កិច្ចការនោះបានប្រែប្រួលទៅហើយ។ ដូច្នេះ នៅពេលនេះ(ក្រោយពីព្យាការីមូហាំម៉ាត់បានក្លាយជាអ្នកនាំសាររបស់អល់ឡោះ) នរណាក៏ដោយក្នុងចំណោមពួកយើងដែលទៅលួចស្តាប់(ដំណឹងពីម៉ាឡាអ៊ីកាត់នោះ) នឹងត្រូវទទួលរងនូវការគប់ដោយភ្លើង។ នៅពេលណាដែលពួកយើងទៅក្បែរមេឃ ពិតណាស់ ពួកយើងនឹងត្រូវភ្លើងឆេះជាមិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល