សូរ៉ា 72 · ជូស 29
Al-Jinn · 72:28
لِيَعْلَمَ أَنْ قَدْ أَبْلَغُوا رِسَالَاتِ رَبِّهِمْ وَأَحَاطَ بِمَا لَدَيْهِمْ وَأَحْصَىٰ كُلَّ شَيْءٍ عَدَدًا
ដើម្បីទ្រង់ដឹងថា ពួកគេពិតជាបានផ្ដល់សារនៃម្ចាស់របស់ ពួកគេ ហើយទ្រង់ដឹងជ្រួតជ្រាបនូវអ្វីដែលពួកគេមាន ហើយទ្រង់ ដឹងចំនួនគ្រប់អ្វីៗទាំងអស់។
តាហ្វសៀរ
ដើម្បីឲ្យអ្នកនាំសារដឹងថា ជាការពិតណាស់ បណ្តាអ្នកនាំសារទាំងឡាយដែលមានមុនគាត់ ពួកគេពិតជាបានផ្សព្វផ្សាយសារនៃម្ចាស់របស់ពួកគេដែលទ្រង់បានប្រើឱ្យពួកគេផ្សព្វផ្សាយពិតប្រាកដមែន ដោយអល់ឡោះដឹងជ្រួតជ្រាបបំផុតនូវអ្វីដែលពួកគេថែរក្សា(ផ្សព្វផ្សាយ)។ ហើយអល់ឡោះដឹងជ្រួតជ្រាបបំផុតនូវអ្វីដែលពួកម៉ាឡាអ៊ីកាត់ និងអ្នកនាំសារបានធ្វើ។ ដូចនេះ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់ដឹងពីចំនួននៃគ្រប់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល