សូរ៉ា 72 · ជូស 29
Al-Jinn · 72:25
قُلْ إِنْ أَدْرِي أَقَرِيبٌ مَا تُوعَدُونَ أَمْ يَجْعَلُ لَهُ رَبِّي أَمَدًا
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនដឹងទេថា តើទារុណកម្មដែលគេសន្យាចំពោះពួកអ្នកនោះនឹងកើតឡើងក្នុងពេលឆាប់ៗ នេះ ឬក៏ម្ចាស់របស់ខ្ញុំពន្យារពេលវាឱ្យយូរអង្វែង?
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះថាៈ ខ្ញុំមិនដឹងទេថា តើទណ្ឌកម្មដែលគេសន្យាចំពោះពួកអ្នកនោះ នឹងកើតឡើងក្នុងពេលឆាប់ៗនេះ ឬក៏វាមានពេលវេលាកំណត់ណាមួយដែលគ្មាននរណាម្នាក់ដឹង លើកលែងតែអល់ឡោះតែមួយគត់នោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល