សូរ៉ា 72 · ជូស 29

Al-Jinn · 72:23

إِلَّا بَلَاغًا مِنَ اللَّهِ وَرِسَالَاتِهِ ۚ وَمَنْ يَعْصِ اللَّهَ وَرَسُولَهُ فَإِنَّ لَهُ نَارَ جَهَنَّمَ خَالِدِينَ فِيهَا أَبَدًا

ប៉ុន្ដែខ្ញុំគ្រាន់តែជាអ្នកផ្សព្វផ្សាយបទបញ្ជាពីអល់ឡោះ និងសាររបស់ទ្រង់តែប៉ុណ្ណោះ។ អ្នកណាហើយប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់ សម្រាប់គេគឺនរក ជើហាន់ណាំ ដោយពួកគេស្ថិតនៅកុ្នងនោះជាអមតៈ។

តាហ្វសៀរ

ក៏ប៉ុន្តែ អ្វីដែលខ្ញុំអាចធ្វើបាននោះ គឺខ្ញុំផ្សព្វផ្សាយដល់ពួកអ្នកនូវអ្វីដែលអល់ឡោះទ្រង់ដាក់បទបញ្ជាលើខ្ញុំឲ្យផ្សព្វផ្សាយវាទៅកាន់ពួកអ្នក ហើយនិង(ផ្សព្វផ្សាយ)សាររបស់ទ្រង់ដែលត្រូវបានបញ្ជូនតាមរយៈខ្ញុំមកកាន់ពួកអ្នកប៉ុណ្ណោះ។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់ កន្លែងវិលត្រឡប់របស់គេនោះ គឺនរកជើហាន់ណាំដោយរូបគេនឹងស្ថិតនៅក្នុងនោះជាអមតៈដោយគ្មានថ្ងៃចេញឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់