សូរ៉ា 72 · ជូស 29

Al-Jinn · 72:14

وَأَنَّا مِنَّا الْمُسْلِمُونَ وَمِنَّا الْقَاسِطُونَ ۖ فَمَنْ أَسْلَمَ فَأُولَٰئِكَ تَحَرَّوْا رَشَدًا

ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកយើង មាន អ្នកខ្លះជាមូស្លីម និងអ្នកខ្លះទៀតជាអ្នកបំពាន។ អ្នកណាហើយដែល បានប្រតិបត្ដិតាមសាសនាអ៊ីស្លាម អ្នកទាំងនោះជាអ្នកដែលមាន បំណងទៅរកមាគ៌ាដ៏ត្រឹមត្រូវ។

តាហ្វសៀរ

ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកយើង មានអ្នកខ្លះជាមូស្លីមដែលជាអ្នកដែលអនុវត្តនិងគោរពតាមអល់ឡោះជាម្ចាស់ដោយការគោរពប្រតិបត្តិ ហើយមានអ្នកខ្លះទៀតក្នុងចំណោមពួកយើង គឺជាពួកល្មើសបំពានដែលងាកចេញពីមាគ៌ាត្រឹមត្រូវ។ ដូច្នេះ ជនណាហើយដែលឱនលំទោនចំពោះអល់ឡោះជាម្ចាស់ដោយការគោរពប្រតិបត្ដិនិងសាងទង្វើកុសលនោះ អ្នកទាំងនោះហើយគឺជាអ្នកដែលមានបំណងទៅរកការចង្អុលបង្ហាញ និងមាគ៌ាដ៏ត្រឹមត្រូវ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់