សូរ៉ា 72 · ជូស 29
Al-Jinn · 72:1
قُلْ أُوحِيَ إِلَيَّ أَنَّهُ اسْتَمَعَ نَفَرٌ مِنَ الْجِنِّ فَقَالُوا إِنَّا سَمِعْنَا قُرْآنًا عَجَبًا
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំត្រូវបានគេផ្ដល់វ៉ាហ៊ីឱ្យ ដឹងថា ពិតប្រាកដណាស់មានជិនមួយក្រុមបានស្ដាប់(ខ្ញុំសូត្រគម្ពីរ គួរអាន)។ ហើយពួកគេបាននិយាយប្រាប់គ្នាថាៈ ពិតប្រាកដណាស់ ពួកយើងបានស្ដាប់ការសូត្រគម្ពីរគួរអានមួយដ៏អស្ចារ្យ។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ប្រជាជាតិរបស់អ្នកថាៈ ខ្ញុំត្រូវបានអល់ឡោះផ្ដល់វ៉ាហ៊ីឱ្យដឹងថា ជាការពិតណាស់ មានជិនមួយក្រុមនៅក្នុងចំការល្មើបានមកស្ដាប់ខ្ញុំសូត្រគម្ពីរគួរអាន។ នៅពេលពួកគេត្រលប់ទៅកាន់ក្រុមរបស់ពួកគេវិញ ពួកគេបាននិយាយប្រាប់គ្នាថាៈ ពិតប្រាកដណាស់ ពួកយើងបានស្ដាប់លឺពាក្យពេចន៍នៃការសូត្រមួយ(គម្ពីរគួរអាន)ដ៏អស្ចារ្យទាំងពាក្យពេចន៍ និងវោហាសាស្រ្ត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល