សូរ៉ា 7 · ជូស 9
Al-A'raf · 7:95
ثُمَّ بَدَّلْنَا مَكَانَ السَّيِّئَةِ الْحَسَنَةَ حَتَّىٰ عَفَوْا وَقَالُوا قَدْ مَسَّ آبَاءَنَا الضَّرَّاءُ وَالسَّرَّاءُ فَأَخَذْنَاهُمْ بَغْتَةً وَهُمْ لَا يَشْعُرُونَ
ក្រោយមកយើងបានផ្លាស់ប្តូរពីស្ថានភាពអាក្រក់ទៅល្អ វិញ រហូតដល់ពួកគេមានសុខភាពល្អ(មានកូនចៅនិងទ្រព្យសម្បត្តិ ច្រើន) ហើយពួកគេបែរជាបាននិយាយថាៈ ជាការពិតណាស់ ជីដូន ជីតារបស់ពួកយើងក៏ធ្លាប់ជួបប្រទះនូវគ្រោះមហន្ដរាយ និងភាព សប្បាយរីករាយនេះដែរ។ ដូចេ្នះ យើងក៏បានបញ្ចុះទារុណកម្មទៅ លើពួកគេភ្លាមៗដោយពួកគេមិនដឹងខ្លួន។
តាហ្វសៀរ
បន្ទាប់មក យើងបានផ្លាស់ប្តូរពួកគេក្រោយពីភាពវេទនានិងជំងឺនានាដោយជំនួសមកវិញនូវភាពល្អប្រសើរ និងមានសុខសន្តិភាពវិញ រហូតដល់ពួកគេមានកូនចៅ និងទ្រព្យសម្បត្តិកាន់តែច្រើន។ ហើយ(ពេលនោះ)ពួកគេបែរជានិយាយថាៈ ប្រការអាក្រក់ និងប្រការល្អដែលពួកយើងជួបប្រទះនេះ គឺជារឿងធម្មតាដែលអ្នកជំនាន់មុនពួកយើងក៏ធ្លាប់បានជួបប្រទះដូចនេះដែរ(វាមិនមែនជារឿងអ្វីប្លែកនោះទេ)។ ពួកគេពុំបានដឹងទេថា ជាការពិតណាស់ គ្រោះដែលពួកគេបានជួបប្រទះនោះ គឺគេ(អល់ឡោះ)ចង់ឲ្យពួកគេយកវាធ្វើជាមេរៀន ហើយឧបការគុណនានាដែលពួកគេទទួលបាននោះ គឺគេចង់ល្បួងពួកគេប៉ុណ្ណោះ។ ដូច្នេះ យើងក៏បានបញ្ចុះទណ្ឌកម្មទៅកាន់ពួកគេភ្លាមៗខណៈដែលពួកគេមិនដឹងខ្លួន និងមិនបានត្រៀមខ្លួនចំពោះទណ្ឌកម្មនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល