សូរ៉ា 7 · ជូស 9
Al-A'raf · 7:92
الَّذِينَ كَذَّبُوا شُعَيْبًا كَأَنْ لَمْ يَغْنَوْا فِيهَا ۚ الَّذِينَ كَذَّبُوا شُعَيْبًا كَانُوا هُمُ الْخَاسِرِينَ
ពួកដែលបានបដិសេធនឹងស្ហ៊ូអែបគឺហាក់ដូចជាមិនបានរស់ នៅទីនេះ(ភូមិស្រុកដែលអល់ឡាះបានបំផ្លាញ)។ ពួកដែលបាន បដិសេធនឹងស្ហ៊ូអែប ពួកគេគឺជាពួកដែលខាតបង់។
តាហ្វសៀរ
ពួកដែលបានបដិសេធនឹងព្យាការីស៊្ហូអែបនោះបានទទួលរងនូវក្តីវិនាសអន្តរាយទាំងអស់គ្នា ហើយពួកគេហាក់បីដូចជាមិនដែលធ្លាប់បានរស់នៅក្នុងលំនៅឋានរបស់ពួកគេ និងមិនធ្លាប់បានសើយសុខនៅក្នុងនោះនោះឡើយ។ ពួកដែលបដិសេធនឹងព្យាការីស៊្ហូអែបនោះ ពួកគេគឺជាពួកដែលខាតបង់ ពីព្រោះពួកគេខាតបង់ទាំងខ្លួនប្រាណរបស់ពួកគេ និងអ្វីដែលជាកម្មសិទ្ធិរបស់ពួកគេ(ដែលពួកគេធ្លាប់បានគ្រប់គ្រង)។ រីឯបណ្តាអ្នកដែលមានជំនឿនៃក្រុមរបស់គេ(ព្យការីស្ហ៊ូអែប)វិញ ពួកគេពុំមែនជាអ្នកដែលខាតបង់ដូចអ្វីដែលពួកប្រឆាំងដែលបដិសេធទាំងនោះធ្លាប់បានអះអាងនោះទេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល