សូរ៉ា 7 · ជូស 9
Al-A'raf · 7:89
قَدِ افْتَرَيْنَا عَلَى اللَّهِ كَذِبًا إِنْ عُدْنَا فِي مِلَّتِكُمْ بَعْدَ إِذْ نَجَّانَا اللَّهُ مِنْهَا ۚ وَمَا يَكُونُ لَنَا أَنْ نَعُودَ فِيهَا إِلَّا أَنْ يَشَاءَ اللَّهُ رَبُّنَا ۚ وَسِعَ رَبُّنَا كُلَّ شَيْءٍ عِلْمًا ۚ عَلَى اللَّهِ تَوَكَّلْنَا ۚ رَبَّنَا افْتَحْ بَيْنَنَا وَبَيْنَ قَوْمِنَا بِالْحَقِّ وَأَنْتَ خَيْرُ الْفَاتِحِينَ
ពួកយើងពិតជាបានប្រឌិតនូវការភូតកុហកចំពោះ អល់ឡោះជាមិនខាន ប្រសិនបើពួកយើងបានវិលទៅរកសាសនា របស់ពួកអ្នកវិញ ក្រោយពេលដែលអល់ឡោះបានជួយសង្គ្រោះពួក យើងឱ្យចេញផុតពីវា(សាសនាដើម)ហើយនោះ។ ហើយចំពោះពួក យើងនឹងមិនវិលទៅរកវាវិញទេ លើកលែងតែអល់ឡោះជាម្ចាស់ របស់ពួកយើងមានចេតនាប៉ុណ្ណោះ។ ម្ចាស់របស់ពួកយើងដឹងជ្រួត ជ្រាបលើអ្វីៗទាំងអស់។ ចំពោះអល់ឡោះតែមួយគត់ដែលពួកយើង ប្រគល់ការទុកចិត្ដ។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាកាត់ សេចក្តី រវាងពួកយើង និងក្រុមរបស់ពួកយើងដោយយុត្ដិធម៌ផង ចុះ។ ហើយទ្រង់គឺជាអ្នកកាត់សេចក្ដីដ៏ប្រសើរបំផុត។
តាហ្វសៀរ
ពួកយើងប្រាកដជាប្រឌិតមួលបង្កាច់ទៅលើអល់ឡោះជាក់ជាមិនខានឡើយប្រសិនបើពួកយើងមានជំនឿចំពោះអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនិងប្រឆាំងចំពោះអល់ឡោះ ក្រោយពេលដែលទ្រង់បានផ្តល់នូវសុខសុវត្ថិភាពដល់ពួកយើងដោយក្តីសប្បុរសរបស់ទ្រង់ហើយនោះ។ វាពិតជាមិនត្រឹមត្រូវ ហើយក៏មិនមែនជាផ្លូវដែលត្រឹមត្រូវសម្រាប់ពួកយើងនោះដែរក្នុងការវិលត្រឡប់ទៅកាន់សាសនាដែលខុសឆ្គងរបស់ពួកអ្នកវិញនោះ លើកលែងតែអល់ឡោះជាម្ចាស់របស់ពួកយើងទ្រង់មានចេតនាប៉ុណ្ណោះ ពីព្រោះអ្វីៗទាំងអស់ឱនលំទោន(កើតឡើង)ទៅតាមចេតនារបស់ទ្រង់។ ម្ចាស់របស់យើងទ្រង់ដឹងជ្រួតជ្រាបលើរាល់អ្វីៗទាំងអស់។ គ្មានអ្វីមួយដែលអាចលាក់កំបាំងពីទ្រង់បានឡើយ។ ចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលពួកយើងប្រគល់ការទុកចិត្តដើម្បីឲ្យទ្រង់ថែរក្សាពួកយើងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវជានិច្ច និងការពារពួកយើងពីមាគ៌ាទាំងឡាយនៃនរកអវចី។ ឱម្ចាស់របស់យើង! សូមទ្រង់មេត្តាកាត់សេចក្តីរវាងពួកយើងនិងក្រុមរបស់ពួកយើងដែលជាពួកប្រឆាំងដោយភាពយុត្តិធម៌ផងចុះ ហើយសូមទ្រង់មេត្តាជួយអ្នកដែលស្ថិតនៅលើភាពត្រឹមត្រូវដែលត្រូវគេបំពានឲ្យទទួលជោគជ័យលើពួកបំពានដែលចចេសរឹងរូសផងចុះ។ ជាការពិតណាស់ ទ្រង់(ឱម្ចាស់របស់ពួកយើង) គឺជាអ្នកកាត់សេចក្តីដ៏ប្រសើរបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល