សូរ៉ា 7 · ជូស 8

Al-A'raf · 7:71

قَالَ قَدْ وَقَعَ عَلَيْكُمْ مِنْ رَبِّكُمْ رِجْسٌ وَغَضَبٌ ۖ أَتُجَادِلُونَنِي فِي أَسْمَاءٍ سَمَّيْتُمُوهَا أَنْتُمْ وَآبَاؤُكُمْ مَا نَزَّلَ اللَّهُ بِهَا مِنْ سُلْطَانٍ ۚ فَانْتَظِرُوا إِنِّي مَعَكُمْ مِنَ الْمُنْتَظِرِينَ

គេ(ហ៊ូទ)បានពោលថាៈ ទណ្ឌកម្មនិងការខឹងសម្បាពី ម្ចាស់របស់ពួកអ្នកពិតជាបានធ្លាក់មកលើពួកអ្នក។ តើពួកអ្នកនៅ ឈ្លោះប្រកែកជាមួយខ្ញុំពីឈ្មោះទាំងអស់(បដិមា)ដែលពួកអ្នក និង ជីដូនជីតារបស់ពួកអ្នកបានឱ្យឈ្មោះវា ដោយអល់ឡោះមិនបាន បញ្ចុះភស្ដុតាងណាមួយបញ្ជាក់ពីវានោះឬ? ដូចេ្នះ ចូរពួកអ្នករង់ចាំ (ទណ្ឌកម្ម)ចុះ. ពិតប្រាកដណាស់ ខ្ញុំក៏រង់ចាំជាមួយពួកអ្នកដែរ។

តាហ្វសៀរ

ព្យាការីហ៊ូទបានតបទៅកាន់ពួកគេវិញថាៈ ជាការពិតណាស់ ទណ្ឌកម្មរបស់អល់ឡោះ និងការខឹងសម្បាររបស់ទ្រង់ប្រាកដជានឹងធ្លាក់ទៅលើពួកអ្នកជាមិនខានដោយចៀសមិនផុតឡើយ។ តើពួកអ្នកនៅឈ្លោះប្រកែកគ្នាជាមួយខ្ញុំពីរឿងរូបបដិមានានាដែលពួកអ្នកនិងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឲ្យពួកវាថាជាព្រះ ដោយពួកវាមិនមែនជាព្រះពិតសោះនោះឬ? ពិតណាស់ អល់ឡោះជាម្ចាស់ក៏មិនបានបញ្ចុះនូវភស្តុតាងណាមួយសម្រាប់ពួកអ្នកយកធ្វើជាភស្តុតាងសំអាងនោះដែរចំពោះអ្វីដែលពួកអ្នកអះអាងថា ពួកវាគឺជាព្រះនោះ។ ដូច្នេះ ចូរពួកអ្នករង់ចាំមើលចុះនូវទណ្ឌកម្មដែលពួកអ្នកសុំឲ្យវាឆាប់មកដល់ពួកអ្នកនោះ ហើយខ្ញុំក៏ជាអ្នករង់ចាំមើលជាមួយពួកអ្នកដែរ។ ជាការពិតណាស់ វាពិតជានឹងកើតឡើងយ៉ាងពិតប្រាកដ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់