សូរ៉ា 7 · ជូស 8

Al-A'raf · 7:69

أَوَعَجِبْتُمْ أَنْ جَاءَكُمْ ذِكْرٌ مِنْ رَبِّكُمْ عَلَىٰ رَجُلٍ مِنْكُمْ لِيُنْذِرَكُمْ ۚ وَاذْكُرُوا إِذْ جَعَلَكُمْ خُلَفَاءَ مِنْ بَعْدِ قَوْمِ نُوحٍ وَزَادَكُمْ فِي الْخَلْقِ بَسْطَةً ۖ فَاذْكُرُوا آلَاءَ اللَّهِ لَعَلَّكُمْ تُفْلِحُونَ

តើពួកអ្នកងឿងឆ្ងល់ចំពោះការក្រើនរំលឹកពីម្ចាស់របស់ ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(ហ៊ូទ)ក្នុងចំណោម ពួកអ្នក ដើម្បីឱ្យគេដាស់តឿនព្រមានពួកអ្នកឬ? ចូរពួកអ្នកចងចាំ (នៀកម៉ាត់របស់អល់ឡោះ)នៅពេលដែលទ្រង់បានបង្កើតពួកអ្នក ជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីប្រជាជនរបស់នួហ ហើយ ទ្រង់បានបន្ថែមឱ្យពួកអ្នកមានមាឌធំកម្លាំងខ្លាំងក្លា។ ហេតុនេះ ចូរ ពួកអ្នកចងចាំនូវនៀកម៉ាត់ទាំងឡាយរបស់អល់ឡោះ សង្ឃឹមថា ពួកអ្នកនឹងទទួលបានជោគជ័យ។

តាហ្វសៀរ

តើពួកអ្នកមានការងឿងឆ្ងល់ និងចម្លែកចិត្តចំពោះការក្រើនរំលឹកពីម្ចាស់របស់ពួកអ្នកដែលបានមកដល់ពួកអ្នកតាមរយៈពាក្យសម្តីរបស់បុរសម្នាក់(ព្យាការីហ៊ូទ)ដែលជាជាតិសាសន៍របស់ពួកអ្នក ដោយគេមិនមែនជាម៉ាឡាអ៊ីកាត់ ឬជាជិន ដើម្បីគេដាស់តឿនព្រមានពួកអ្នកនោះឬ? ហើយចូរពួកអ្នកថ្លែងសរសើរម្ចាស់របស់ពួកអ្នក ព្រមទាំងថ្លែងអំណរគុណចំពោះទ្រង់ដែលទ្រង់បានឲ្យពួកអ្នកគ្រប់គ្រងភពផែនដីនេះ ហើយបានបង្កើតពួកអ្នកជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីក្រុមរបស់ព្យាការីនួហដែលអល់ឡោះបានបំផ្លាញពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ។ ហើយចូរពួកអ្នកថ្លែងអំណរគុណអល់ឡោះដែលទ្រង់បានផ្តល់ជាពិសេសដល់ពួកអ្នកឲ្យមានមាឌធំ កម្លាំងខ្លាំងក្លា និងខ្លួនប្រាណរឹងមាំ។ ហើយចូរពួកអ្នកចងចាំពីឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យដោយទទួលបាននូវអ្វីដែលពួកអ្នកប្រាថ្នា និងរួចផុតពីអ្វីដែលពួកអ្នកភ័យខ្លាច។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់