សូរ៉ា 7 · ជូស 8
Al-A'raf · 7:63
أَوَعَجِبْتُمْ أَنْ جَاءَكُمْ ذِكْرٌ مِنْ رَبِّكُمْ عَلَىٰ رَجُلٍ مِنْكُمْ لِيُنْذِرَكُمْ وَلِتَتَّقُوا وَلَعَلَّكُمْ تُرْحَمُونَ
តើពួកអ្នកងឿងឆ្ងល់ចំពោះការក្រើនរំលឹកពីម្ចាស់របស់ ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(នួហ)ក្នុងចំណោម ពួកអ្នក ដើម្បីឱ្យគេដាស់តឿនព្រមានពួកអ្នក និងដើម្បីឱ្យពួកអ្នក កោតខ្លាចអល់ឡោះ ហើយនិងដើម្បីឱ្យពួកអ្នកត្រូវគេ(អល់ឡោះ) អាណិតស្រឡាញ់ឬ?
តាហ្វសៀរ
តើពួកអ្នកមានការងឿងឆ្ងល់និងមានការចម្លែកក្នុងចិត្តចំពោះវ៉ាហ៊ី និងការក្រើនរំលឹកពីម្ចាស់របស់ពួកអ្នកដែលបានមកដល់ពួកអ្នកតាមរយៈពាក្យសម្តីបុរសម្នាក់(ព្យាការីនួហ)ដែលស្ថិតក្នុងចំណោមពួកអ្នកដែលពួកអ្នកស្គាល់គេច្បាស់នេះឬ? ពិតប្រាកដណាស់ គេបានរស់នៅជាមួយពួកអ្នក ហើយគេមិនមែនជាអ្នកភូតកុហក មិនមែនជាអ្នកដែលវង្វេង ហើយក៏មិនមែនជាមនុស្សដែលមកពីជាតិសាសន៍ដទៃនោះដែរ។ គេបានមកដល់ពួកអ្នកដើម្បីដាស់តឿនបន្លាចពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើពួកអ្នកបដិសេធ និងប្រឆាំងនោះ។ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជារទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្គាប់បញ្ជាប្រើ និងចៀសវាងឲ្យឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ សង្ឃឹមថា ពួកអ្នកនឹងទទូលបាននូវការអាណិតស្រឡាញ់(ពីអល់ឡោះ)ប្រសិនបើពួកអ្នកមានជំនឿចំពោះទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល