សូរ៉ា 7 · ជូស 8
Al-A'raf · 7:57
وَهُوَ الَّذِي يُرْسِلُ الرِّيَاحَ بُشْرًا بَيْنَ يَدَيْ رَحْمَتِهِ ۖ حَتَّىٰ إِذَا أَقَلَّتْ سَحَابًا ثِقَالًا سُقْنَاهُ لِبَلَدٍ مَيِّتٍ فَأَنْزَلْنَا بِهِ الْمَاءَ فَأَخْرَجْنَا بِهِ مِنْ كُلِّ الثَّمَرَاتِ ۚ كَذَٰلِكَ نُخْرِجُ الْمَوْتَىٰ لَعَلَّكُمْ تَذَكَّرُونَ
ហើយទ្រង់ជាអ្នកដែលបានបញ្ជូនខ្យល់ជាដំណឹងល្អមួយ មុននឹងក្ដីមេត្ដាករុណារបស់ទ្រង់(ទឹកភ្លៀង)មកដល់។ លុះដល់ ពេលដែលខ្យល់នោះបានរំកិលដុំពពកដ៏ធ្ងន់(ក្លាយជាទឹកភ្លៀង) យើងក៏បានស្រោចស្រពវាលើតំបន់ក្រៀមក្រោះ។ ហើយយើងបាន បញ្ចុះទឹកភ្លៀងតាមរយៈវា(ពពក) បន្ទាប់មកយើងបានបពោ្ចញ តាមរយៈវា(ទឹកភ្លៀង)នូវផលានុផលគ្រប់ប្រភេទ។ ដូច្នោះដែរ យើងនឹងបពោ្ចញសាកសព(ធ្វើឱ្យរស់ឡើងវិញនៅថ្ងៃបរលោក) ដើម្បីឱ្យពួកអ្នកចងចាំ។
តាហ្វសៀរ
ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបញ្ជូនខ្យល់ជាអ្នកនាំដំណឹងល្អថានឹងមានភ្លៀងធ្លាក់។ លុះដល់ពេលដែលខ្យល់នោះបាននាំមកនូវដុំពពកដ៏ធ្ងន់ដែលពោរពេញទៅដោយទឹកនោះ យើងបានស្រោចស្រពដុំពពកនោះពីលើតំបន់ដែលក្រៀមក្រោះ ដោយយើងបានបញ្ចុះទឹក(ភ្លៀង)ចេញពីដុំពពកនោះ។ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវផលានុផលគ្រប់ប្រភេទ។ ដូចដែលយើងបានបញ្ចេញផលានុផលក្នុងរូបភាពបែបនេះដែរ យើងនឹងបញ្ចេញអ្នកស្លាប់ពីផ្នូររបស់ពួកគេ ដោយពង្រស់ពួកគេឲ្យមានជីវិតម្តងទៀត។ យើងធ្វើដូច្នោះ សង្ឃឹមថា ពួកអ្នក(មនុស្សលោកទាំងឡាយ)ចងចាំនូវសមត្ថភាពរបស់អល់ឡោះជាម្ចាស់ និងការបង្កើតរបស់ទ្រង់ពីអ្វីដែលគ្មានពីមុនមកសោះ។ ហើយពិតណាស់ ទ្រង់ជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល