សូរ៉ា 7 · ជូស 8
Al-A'raf · 7:39
وَقَالَتْ أُولَاهُمْ لِأُخْرَاهُمْ فَمَا كَانَ لَكُمْ عَلَيْنَا مِنْ فَضْلٍ فَذُوقُوا الْعَذَابَ بِمَا كُنْتُمْ تَكْسِبُونَ
ហើយពួកដែលចូលមុនបាននិយាយទៅកាន់ពួកដែលចូល ក្រោយពួកគេវិញថាៈ ពួកអ្នកគ្មានអ្វីពិសេសលើសពួកយើងឡើយ។ (អល់ឡោះមានបន្ទូលទៅកាន់ពួកទាំងនោះថា) ដូចេ្នះ ចូរពួកអ្នក ភ្លក្សរសជាតិទារុណកម្មដោយសារតែអ្វីដែលពួកអ្នកបានសាងចុះ។
តាហ្វសៀរ
ពួកមេដឹកនាំបាននិយាយទៅកាន់ពួកដែលដើរតាមពួកគេវិញថាៈ ពួកអ្នកទាំងអស់គ្នា(នែពួកដែលដើរតាមគេ)គ្មានអ្វីពិសេសលើសពួកយើងដែលសាកសមនឹងឲ្យគេបន្ធូរបន្ថយនូវទណ្ឌកម្មលើពួកអ្នកនោះទេ។ ដូច្នេះ ការកំណត់ គឺអាស្រ័យទៅលើទង្វើដែលពួកអ្នកបានសាង ហើយការដើរតាមប្រការខុសឆ្គងនោះ មិនមែនជាលេសសម្រាប់ពួកអ្នកដោះសារនោះទេ។ ហេតុនេះ ចូរពួកអ្នក(នែពួកដែលដើរតាមគេ)ភ្លក្សចុះនូវរសជាតិនៃទណ្ឌកម្មដូចដែលយើងបានភ្លក្សនេះ ដោយសារតែការប្រឆាំងនិងការប្រព្រឹត្តល្មើសដែលពួកអ្នកបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល