សូរ៉ា 7 · ជូស 8
Al-A'raf · 7:35
يَا بَنِي آدَمَ إِمَّا يَأْتِيَنَّكُمْ رُسُلٌ مِنْكُمْ يَقُصُّونَ عَلَيْكُمْ آيَاتِي ۙ فَمَنِ اتَّقَىٰ وَأَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ឱកូនចៅអាដាំ. ប្រសិនបើបណ្ដាអ្នកនាំសារក្នុងចំណោម ពួកអ្នកពិតជាមកដល់ពួកអ្នកដោយពួកគេនិទានឱ្យពួកអ្នកស្ដាប់ នូវបណ្ដាភស្ដុតាងរបស់យើង ដូចេ្នះបើអ្នកណាបានកោតខ្លាច អល់ឡោះ និងបានកែខ្លួននោះ ពួកគេគ្មានការភ័យខ្លាចឡើយ ហើយពួកគេក៏មិនព្រួយបារម្ភដែរ។
តាហ្វសៀរ
ឱកូនចៅអាហ្ទាំ! ប្រសិនបើបណ្តាអ្នកនាំសារដែលមកពីយើង(អល់ឡោះ)ដែលជាមនុស្សក្នុងចំណោមក្រុមរបស់ពួកអ្នកបានមកដល់ពួកអ្នក ដោយពួកគេសូត្រឲ្យពួកអ្នកស្តាប់នូវគម្ពីររបស់យើងដែលយើងបានបញ្ចុះវាទៅកាន់ពួកគេនោះ ចូរពួកអ្នកគោរពប្រតិបត្តិតាមពួកគេ និងដើរតាមនូវអ្វីដែលពួកគេបាននាំមកចុះ។ ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមនូវបទបញ្ជាទាំងឡាយដែលទ្រង់បានបង្គាប់បញ្ជារប្រើ និងចៀសឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងបានកែលម្អនូវទង្វើរបស់ពួកគេនោះ ពួកគេគ្មានការភ័យខ្លាចឡើយនៅថ្ងៃបរលោក ហើយពួកគេក៏គ្មានការព្រួយបារម្ភចំពោះលាភសំណាងលោកិយដែលបានកន្លងផុតអំពីពួកគេនោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល