សូរ៉ា 7 · ជូស 8
Al-A'raf · 7:32
قُلْ مَنْ حَرَّمَ زِينَةَ اللَّهِ الَّتِي أَخْرَجَ لِعِبَادِهِ وَالطَّيِّبَاتِ مِنَ الرِّزْقِ ۚ قُلْ هِيَ لِلَّذِينَ آمَنُوا فِي الْحَيَاةِ الدُّنْيَا خَالِصَةً يَوْمَ الْقِيَامَةِ ۗ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْلَمُونَ
ចូរអ្នកពោលថាៈ តើអ្នកណាបានហាមឃាត់ពួកអ្នកនូវ សំលៀកបំពាក់ស្អាត និងលាភសក្ការៈដែលល្អ ដែលអល់ឡោះបាន ផ្ដល់ឱ្យបណ្ដាខ្ញុំរបស់ទ្រង់នោះ? ចូរអ្នកពោលថាៈ វាគឺសម្រាប់បណ្ដា អ្នកដែលមានជំនឿក្នុងការរស់នៅលើលោកិយនេះ ជាពិសេសគឺ (សម្រាប់ពួកគេ)នៅថ្ងៃបរលោក។ ដូច្នោះដែរ យើងបញ្ជាក់ ភសុ្ដតាងជាច្រើន(ច្បាប់អ៊ីស្លាម)យ៉ាងច្បាស់សម្រាប់ក្រុមដែល ចេះដឹង។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកមុស្ហរីគីនដែលបានដាក់បម្រាមនូវអ្វីដែលអល់ឡោះបានអនុញ្ញាត ដូចជាសម្លៀកបំពាក់ និងចំណីអាហារដែលល្អៗ និងអ្វីផ្សេងពីទៀតថាៈ តើនរណាជាអ្នកដែលដាក់បម្រាមលើពួកអ្នកចំពោះសម្លៀកបំពាក់ដែលវាជាការលម្អសម្រាប់ពួកអ្នកនោះ? ហើយតើនរណាជាអ្នកដែលដាក់បម្រាមលើពួកអ្នកចំពោះចំណីអាហារនិងភេសជ្ជៈដែលល្អៗ និងអ្វីក្រៅពីនេះទៀតដែលអល់ឡោះបានប្រទានវាជាលាភសក្ការៈដល់ពួកអ្នកនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ របស់ដែលល្អៗទាំងនោះ គឺសម្រាប់បណ្តាអ្នកដែលមានជំនឿ(ទទួលទាននិងប្រើប្រាស់)នៅក្នុងជីវិតលោកិយនេះ ទោះបីជាអ្នកផ្សេងក្រៅពីពួកគេចូលរួម(អាចទទួលទានឬប្រើប្រាស់)ជាមួយពួកគេនៅក្នុងលោកិយនេះក៏ដោយ ក៏ប៉ុន្តែរបស់ទាំងនោះ គឺសម្រាប់តែពួកគេ(អ្នកមានជំនឿ)ប៉ុណ្ណោះនៅថ្ងៃបរលោក ដោយពុំមានពួកគ្មានជំនឿណាម្នាក់ក្រៅពីពួកគេអាចចូលរួម(ទទួលទានឬប្រើប្រាស់)ជាមួយពួកគេ(អ្នកមានជំនឿ)បាននោះឡើយ ពីព្រោះ ឋានសួគ៌ គឺត្រូវបានហាមឃាត់ចំពោះពួកគ្មានជំនឿ។ ដូចជាការបកស្រាយបញ្ជាក់ចំពោះរឿងនេះដែរ យើងបានបកស្រាយបញ្ជាក់យ៉ាងច្បាស់នូវភស្តុតាងទាំងឡាយរបស់យើងសម្រាប់ក្រុមដែលចេះដឹង ពីព្រោះពួកគេគឺជាអ្នកដែលទទួលបានផលប្រយោជន៍អំពីវា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល