សូរ៉ា 7 · ជូស 8
Al-A'raf · 7:29
قُلْ أَمَرَ رَبِّي بِالْقِسْطِ ۖ وَأَقِيمُوا وُجُوهَكُمْ عِنْدَ كُلِّ مَسْجِدٍ وَادْعُوهُ مُخْلِصِينَ لَهُ الدِّينَ ۚ كَمَا بَدَأَكُمْ تَعُودُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ម្ចាស់របស់ខ្ញុំបានបញ្ជាឱ្យ ប្រកាន់ខ្ជាប់នូវភាពយុតិ្ដធម៌។ ហើយចូរពួកអ្នកប្រឈមមុខរបស់ ពួកអ្នក(ចំពោះទ្រង់)នៅរាល់ៗម៉ាស្ជិទ(ពេលសឡាត) ហើយចូរ ពួកអ្នកគោរពសក្ការៈចំពោះទ្រង់ដោយចិត្ដស្មោះសក្នុងការប្រណិបត្ដិន៍ចំពោះទ្រង់។ ពួកអ្នកនឹងវិលត្រឡប់ទៅកាន់ទ្រង់វិញដូចដែល ទ្រង់បានចាប់ផ្ដើមបង្កើតពួកអ្នកដូច្នោះដែរ។
តាហ្វសៀរ
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានប្រើឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ ហើយទ្រង់មិនបានប្រើឲ្យប្រព្រឹត្តនូវទង្វើអសីលធម៌ និងអំពើទុច្ចរិតនោះឡើយ។ ហើយទ្រង់បានបង្គាប់ប្រើពួកអ្នកឲ្យមានភាពស្មោះសក្នុងការគោរពសក្ការៈចំពោះទ្រង់នៅគ្រប់កន្លែងទាំងអស់ ជាពិសេសគឺនៅក្នុងម៉ាស្ជិត ហើយពួកអ្នកត្រូវបួងសួងសុំពីទ្រង់តែមួយគត់ដោយចិត្តជ្រះថ្លាក្នុងការគោរពប្រណិបត្តិ។ ដូចដែលទ្រង់បានបង្កើតពួកអ្នកពីគ្មានអ្វីសោះកាលពីដំបូងនោះដែរ ទ្រង់នឹងត្រឡប់ពួកអ្នកឲ្យរស់រានមានជីវិតសារជាថ្មីម្តងទៀត(នៅថ្ងៃបរលោក)។ ពិតណាស់ អ្នកដែលមានសមត្ថភាពក្នុងការចាប់ផ្តើមបង្កើតពួកអ្នកនោះ ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការត្រឡប់ពួកអ្នក និងពង្រស់ពួកអ្នកឲ្យរស់ឡើងវិញម្តងទៀត(នៅថ្ងៃបរលោក)ដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល