សូរ៉ា 7 · ជូស 8

Al-A'raf · 7:26

يَا بَنِي آدَمَ قَدْ أَنْزَلْنَا عَلَيْكُمْ لِبَاسًا يُوَارِي سَوْآتِكُمْ وَرِيشًا ۖ وَلِبَاسُ التَّقْوَىٰ ذَٰلِكَ خَيْرٌ ۚ ذَٰلِكَ مِنْ آيَاتِ اللَّهِ لَعَلَّهُمْ يَذَّكَّرُونَ

ឱកូនចៅអាដាំ. យើងបានបញ្ចុះមកឱ្យពួកអ្នកនូវសំលៀក បំពាក់ ដែលអាចបិទបាំងរាងកាយរបស់ពួកអ្នក និងសំលៀកបំពាក់ សម្រាប់តែងលំអខ្លួន។ តែសំលៀកបំពាក់កោតខ្លាច(ធ្វើអ្វីដែល អល់ឡោះប្រើ និងចៀសវាងពីការហាមឃាត់)នោះ វាប្រសើរជាង អ្វីៗទាំងអស់។ ទាំងនោះគឺក្នុងចំណោមភស្ដុតាងរបស់អល់ឡោះ សង្ឃឹមថាពួកគេនឹងចងចាំ។

តាហ្វសៀរ

ឱកូនចៅអាហ្ទាំ(មនុស្សលោក)! ជាការពិតណាស់ យើងបានបង្កើតសម្រាប់ពួកអ្នកនូវសម្លៀកបំពាក់ដែលចាំបាច់សម្រាប់បិទបាំងកេរ្តិ៍ខ្មាស់របស់ពួកអ្នក ហើយយើងក៏បានបង្កើតសម្រាប់ពួកអ្នកផងដែរនូវសម្លៀកបំពាក់សម្រាប់តុបតែងលម្អខ្លួនប្រាណរបស់ពួកអ្នកនៅក្នុងចំណោមមនុស្សលោកទាំងឡាយ។ ចំណែកឯសម្លៀកបំពាក់នៃការកោតខ្លាច (ពោលគឺការប្រតិបត្តិតាមនូវរាល់បទបញ្ជារបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងឲ្យឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់) គឺវាល្អប្រសើរជាងសម្លៀកបំពាក់(សម្រាប់បិទបាំងរាងកាយនិងសម្រាប់តុបតែងលម្អ)ទាំងនោះទៅទៀត។ សម្លៀកបំពាក់ដែលបានលើកឡើងនេះ គឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះដែលបង្ហាញទៅលើសមត្ថភាពរបស់ទ្រង់ សង្ឃឹមថា ពួកអ្នកនឹងចងចាំនូវឧបការគុណទាំងឡាយរបស់ទ្រង់ដែលបានប្រទានដល់ពួកអ្នក ហើយថ្លែងអំណរគុណទៅលើឧបការគុណទាំងនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់