សូរ៉ា 7 · ជូស 9

Al-A'raf · 7:203

وَإِذَا لَمْ تَأْتِهِمْ بِآيَةٍ قَالُوا لَوْلَا اجْتَبَيْتَهَا ۚ قُلْ إِنَّمَا أَتَّبِعُ مَا يُوحَىٰ إِلَيَّ مِنْ رَبِّي ۚ هَٰذَا بَصَائِرُ مِنْ رَبِّكُمْ وَهُدًى وَرَحْمَةٌ لِقَوْمٍ يُؤْمِنُونَ

ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)មិនបាននាំមក ដល់ពួកគេនូវអាយ៉ាត់ណាមួយនោះ ពួកគេបាននិយាយថាៈ ហេតុ អ្វីបានជាអ្នកមិនប្រឌិតវាមក? ចូរអ្នកពោលថាៈ តាមពិតខ្ញុំធ្វើតាម អ្វីដែលគេបញ្ចុះមកឱ្យខ្ញុំពីម្ចាស់របស់ខ្ញុំតែប៉ុណ្ណោះ។ នេះ(គម្ពីរ គួរអាន)គឺជាភស្ដុតាងទាំងឡាយមកពីម្ចាស់របស់ពួកអ្នក និងជា ការចង្អុលបង្ហាញ ហើយនិងជាការអាណិតស្រឡាញ់សម្រាប់ក្រុម ដែលមានជំនឿ។

តាហ្វសៀរ

ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានមកដល់(ពួកគេ)ដោយនាំមកនូវសញ្ញាភស្តុតាងណាមួយនោះ ពួកគេបដិសេធនឹងអ្នក ហើយបែរចេញអំពីភស្តុតាងនោះ។ តែប្រសិនបើអ្នកមិនបាននាំមកនូវភស្តុតាងណាមួយមកទេនោះ ពួកគេបែរជានិយាយថាៈ ហេតុអ្វីបានជាអ្នកមិនបង្កើត(ប្រឌិត)នូវសញ្ញាភស្តុតាងណាមួយនោះដោយខ្លួនឯងទៅ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ខ្ញុំមិនអាចនាំមកនូវភស្តុតាងណាមួយដោយខ្លួនឯងនោះឡើយ ហើយខ្ញុំក៏មិនដើរតាមអ្វីក្រៅពីវ៉ាហ៊ីដែលអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់មកកាន់ខ្ញុំនោះដែរ។ គម្ពីរគួរអានដែលខ្ញុំសូត្រទៅកាន់ពួកអ្នកនេះ គឺជាសញ្ញាភស្តុតាងមកពីអល់ឡោះដែលជាអ្នកបង្កើតពួកអ្នកនិងជាអ្នកចាត់ចែងកិច្ចការទាំងឡាយរបស់ពួកអ្នក និងជាការចង្អុលបង្ហាញ ព្រមទាំងជាក្តីមេត្តាករុណាចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ។ រីឯក្រៅពីបណ្តាអ្នកដែលមានជំនឿវិញនោះ ពិតណាស់ ពួកគេ គឺជាពួកដែលវង្វេង ជាពួកដែលអពមង្គល។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់