សូរ៉ា 7 · ជូស 8
Al-A'raf · 7:20
فَوَسْوَسَ لَهُمَا الشَّيْطَانُ لِيُبْدِيَ لَهُمَا مَا وُورِيَ عَنْهُمَا مِنْ سَوْآتِهِمَا وَقَالَ مَا نَهَاكُمَا رَبُّكُمَا عَنْ هَٰذِهِ الشَّجَرَةِ إِلَّا أَنْ تَكُونَا مَلَكَيْنِ أَوْ تَكُونَا مِنَ الْخَالِدِينَ
ហើយស្ហៃតនបានញុះញង់គេទាំងពីរ ដើម្បីលាតត្រដាង ពីភាពអាក្រាតរបស់គេទាំងពីរ ដែលគេ(អល់ឡោះ)បានបិទបាំង អំពីគេទាំងពីរ ហើយវា(ស្ហៃតន)បាននិយាយថាៈ ម្ចាស់របស់អ្នក ទាំងពីរមិនបានហាមឃាត់អ្នកទាំងពីរអំពីដើមឈើនេះក្រៅពីខ្លាច អ្នកទាំងពីរក្លាយជាម៉ាឡាអ៊ីកាត់ ឬខ្លាចអ្នកទាំងពីរស្ថិតក្នុងចំណោម អ្នកដែលមានជីវិតអមតៈ(ក្នុងឋានសួគ៌)នោះឡើយ។
តាហ្វសៀរ
ហើយអ៊ីព្លីសបាននិយាយញុះញង់ អូសទាញពួកគេទាំងពីរ(ព្យាការីអាហ្ទាំ និងភរិយារបស់គាត់ ហាវ៉ាក)ដោយស្ងាត់ៗ ដើម្បីលាតត្រដាងឲ្យពួកគេទាំងពីរបានឃើញនូវកេរ្តិ៍ខ្មាស់របស់ពួកគេទាំងពីរដែលគេ(អល់ឡោះ)បានបិតបាំងមិនឲ្យគេទាំងពីរមើលឃើញ ហើយវាបាននិយាយទៅកាន់ពួកគេទាំងពីរនាក់ថាៈ ការដែលអល់ឡោះជាម្ចាស់ទ្រង់ហាមឃាត់អ្នកទាំងពីរមិនឲ្យបរិភោគផ្លែឈើដែលចេញពីដើមឈើនេះ គឺគ្មានអ្វីក្រៅពីទ្រង់មិនពេញចិត្តនឹងឲ្យអ្នកទាំងពីរក្លាយជាម៉ាឡាអ៊ីកាត់ ឬក៏មិនពេញចិត្តនឹងឲ្យអ្នកទាំងពីរក្លាយជាអ្នកដែលមានជីវិតអមតៈនៅក្នុងឋានសួគ៌នេះនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល