សូរ៉ា 7 · ជូស 9
Al-A'raf · 7:198
وَإِنْ تَدْعُوهُمْ إِلَى الْهُدَىٰ لَا يَسْمَعُوا ۖ وَتَرَاهُمْ يَنْظُرُونَ إِلَيْكَ وَهُمْ لَا يُبْصِرُونَ
ហើយប្រសិនបើពួកអ្នកបួងសួងសុំពួកវា(រូបសំណាក) ឱ្យចង្អុលបង្ហាញ ពួកវាមិនឮឡើយ។ អ្នកឃើញពួកវា ខណៈដែល ពួកវាកំពុងសម្លឹងមើលអ្នក តែពួកវាមើលមិនឃើញឡើយ។
តាហ្វសៀរ
ហើយប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំពីរូបបដិមារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះទាំងនោះឲ្យចង្អុលបង្ហាញនោះ ពួកវាមិនអាចស្តាប់លឺការបួងសួងរបស់ពួកអ្នកនោះទេ។ ហើយពួកអ្នកឃើញពួកវានៅនឹងមុខរបស់ពួកអ្នកក្នុងរូបភាពដែលគេបង្កើតឡើងមកប៉ុណ្ណោះ ពោលគឺជាដុំថ្មដែលមិនអាចមើលឃើញ។ ពិតណាស់ ពួកគេបានធ្វើរូបបដិមាទាំងនេះឡើងតាមគំរូ(ឲ្យមានរូបរាងដូច)កូនចៅអាហ្ទាំ(មនុស្សលោក) ឬសត្វផ្សេងៗ។ ពួកវាមានដៃ មានជើង និងមានភ្នែក ក៏ប៉ុន្តែពួកវាទាំងនេះ គឺជារបស់ដែលគ្មានវិញ្ញាណ គ្មានជីវិត ហើយក៏គ្មានចលនានោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល