សូរ៉ា 7 · ជូស 9
Al-A'raf · 7:179
وَلَقَدْ ذَرَأْنَا لِجَهَنَّمَ كَثِيرًا مِنَ الْجِنِّ وَالْإِنْسِ ۖ لَهُمْ قُلُوبٌ لَا يَفْقَهُونَ بِهَا وَلَهُمْ أَعْيُنٌ لَا يُبْصِرُونَ بِهَا وَلَهُمْ آذَانٌ لَا يَسْمَعُونَ بِهَا ۚ أُولَٰئِكَ كَالْأَنْعَامِ بَلْ هُمْ أَضَلُّ ۚ أُولَٰئِكَ هُمُ الْغَافِلُونَ
ហើយជាការពិតណាស់ យើងបានបង្កើតជិន និងមនុស្ស លោកភាគច្រើនសម្រាប់ដាក់ក្នុងនរកជើហាន់ណាំ។ ពួកគេមានចិត្ដ តែពួកគេមិនចេះស្វែងយល់នឹងវា។ ពួកគេមានភ្នែក តែពួកគេមិន មើលនឹងវា។ ពួកគេមានត្រចៀក តែពួកគេមិនស្ដាប់នឹងវា។ ពួក ទាំងនោះប្រៀបដូចជាសត្វពាហនៈ តែផ្ទុយទៅវិញពួកគេវងេ្វងជាង សត្វពាហនៈទៅទៀត។ ពួកទាំងនោះជាពួកដែលធេ្វសប្រហែស។
តាហ្វសៀរ
ហើយជាការពិតណាស់ យើងបានបង្កើតភាគច្រើននៃពពួកជិន និងមនុស្សលោកសម្រាប់ដាក់ក្នុងនរកជើហាន់ណាំ ដោយសារតែយើងបានដឹងថា ពិតណាស់ ពួកគេនឹងសាងទង្វើរបស់ពួកដែលចូលឋាននរក។ ពួកគេមានចិត្ត តែពួកគេមិនយកវាមកពិចារណាដើម្បីដឹងថា តើអ្វីដែលនាំមកនូវផលប្រយោជន៍និងអ្វីដែលនាំមកនូវគ្រោះថ្នាក់ចំពោះពួកគេឡើយ។ ពួកគេមានភ្នែក ប៉ុន្តែពួកគេមិនបានយកភ្នែករបស់ពួកគេមើលសញ្ញាភស្តុតាងរបស់អល់ឡោះដែលមាននៅក្នុងខ្លួនរបស់ពួកគេនិងក្នុងពិភពលោកនេះ ដោយយកវាជាមេរៀននោះឡើយ។ ពួកគេមានត្រចៀក តែពួកគេមិនយកវាមកស្តាប់វាក្យខណ្ឌទាំងឡាយរបស់អល់ឡោះ និងពិចារណាចំពោះអ្វីដែលមាននៅក្នុងវានោះឡើយ។ ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកគេប្រៀបដូចជាសត្វពាហនៈដែលគ្មានសតិបញ្ញាដូច្នោះដែរ តែផ្ទុយទៅវិញ ពួកគេគឺវង្វេងជាងសត្វពាហនៈទាំងនោះទៅទៀត។ ពួកទាំងនោះ គឺជាពួកដែលធ្វេសប្រហែសពីការមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល