សូរ៉ា 7 · ជូស 9
Al-A'raf · 7:164
وَإِذْ قَالَتْ أُمَّةٌ مِنْهُمْ لِمَ تَعِظُونَ قَوْمًا ۙ اللَّهُ مُهْلِكُهُمْ أَوْ مُعَذِّبُهُمْ عَذَابًا شَدِيدًا ۖ قَالُوا مَعْذِرَةً إِلَىٰ رَبِّكُمْ وَلَعَلَّهُمْ يَتَّقُونَ
(ចូរចងចាំ)នៅពេលដែលប្រជាជាតិមួយនៃពួកគេបាន និយាយថាៈ តើហេតុអ្វីបានជាពួកអ្នកណែនាំក្រុមដែលអល់ឡោះ ជិតនឹងបំផ្លាញពួកគេ ឬធ្វើទារុណកម្មពួកគេនូវទារុណកម្មយ៉ាងខ្លាំង ក្លានោះ? ពួកគេ(អ្នកណែនាំ)បានតបថាៈ គឺដើម្បីដោះសាចំពោះ ម្ចាស់របស់ពួកអ្នក ហើយសង្ឃឹមថាពួកគេនឹងកោតខ្លាចអល់ឡោះ។
តាហ្វសៀរ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ នៅពេលដែលក្រុមមួយក្នុងចំណោមពួកគេបានហាមឃាត់ពួកគេពីអំពើអាក្រក់នេះ និងបានព្រមានពួកគេឲ្យប្រុងប្រយ័ត្នអំពីវា។ ពេលនោះ មានមួយក្រុមមួយផ្សេងទៀតបាននិយាយទៅកាន់ក្រុមនោះថាៈ ហេតុអ្វីបានជាពួកអ្នកណែនាំក្រុមដែលអល់ឡោះជិតនឹងបំផ្លាញពួកគេនៅក្នុងលោកិយនេះដោយសារតែពួកគេបានប្រព្រឹត្តនូវអំពើល្មើស ឬក៏ទ្រង់ដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លានាថ្ងៃបរលោកចំពោះពួកគេ? ពួកអ្នកដែលណែនាំបាននិយាយថាៈ ពួកយើងបានណែនាំ ផ្តល់ដំបូន្មានដល់ពួកគេ ដើម្បីជាហេតុផលសំអាងមួយរបស់ពួកយើងចំពោះអល់ឡោះ ដោយពួកយើងបានធ្វើនូវទង្វើដែលគេបង្គាប់ពួកយើងឲ្យធ្វើនៃការប្រើគ្នាឲ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ដើម្បីកុំឲ្យអល់ឡោះទ្រង់យកទោសពៃរ៍ពួកយើងដោយសារតែពួកយើងបានបោះបង់(មិនបានធ្វើ)វា ហើយនិងសង្ឃឹមថា ពួកគេនឹងទទួលបានផលប្រយោជន៍ពីការណែនាំនេះ ហើយនឹងបោះបង់ចោលនូវអំពើល្មើសដែលពួកគេកំពុងតែប្រព្រឹត្តនេះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល