សូរ៉ា 7 · ជូស 9

Al-A'raf · 7:160

وَقَطَّعْنَاهُمُ اثْنَتَيْ عَشْرَةَ أَسْبَاطًا أُمَمًا ۚ وَأَوْحَيْنَا إِلَىٰ مُوسَىٰ إِذِ اسْتَسْقَاهُ قَوْمُهُ أَنِ اضْرِبْ بِعَصَاكَ الْحَجَرَ ۖ فَانْبَجَسَتْ مِنْهُ اثْنَتَا عَشْرَةَ عَيْنًا ۖ قَدْ عَلِمَ كُلُّ أُنَاسٍ مَشْرَبَهُمْ ۚ وَظَلَّلْنَا عَلَيْهِمُ الْغَمَامَ وَأَنْزَلْنَا عَلَيْهِمُ الْمَنَّ وَالسَّلْوَىٰ ۖ كُلُوا مِنْ طَيِّبَاتِ مَا رَزَقْنَاكُمْ ۚ وَمَا ظَلَمُونَا وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ

យើងបានបំបែកពួកគេជាដប់ពីរក្រុមតាមពូជអំបូរ នីមួយៗ។ ហើយយើងបានផ្ដល់វ៉ាហ៊ីចំពោះមូសានៅពេលដែល ក្រុមរបស់គេបានសុំទឹកពីគេ។ ចូរអ្នកវាយថ្មនឹងដំបងរបស់អ្នក។ បន្ទាប់មកថ្មនោះបានបាញ់ទឹកចេញពីវាដប់ពីររន្ធ។ ពិតប្រាកដណាស់ ក្រុមនីមួយៗបានដឹងពីកន្លែងផឹកទឹករបស់ពួកគេ។ ហើយ យើងបានធ្វើឱ្យពពកបាំងជាម្លប់លើពួកគេ ហើយយើងបានបញ្ចុះអាល់ម៉ាន់ណា និងសត្វក្រួចឱ្យពួកគេ។ ចូរពួកអ្នកបរិភោគចំណី អាហារល្អៗដែលយើងបានផ្ដល់ឱ្យពួកអ្នក។ ហើយពួកគេមិនបាន បំពានលើយើងឡើយ ក៏ប៉ុន្ដែពួកគេទេដែលបំពានលើខ្លួនឯងនោះ។

តាហ្វសៀរ

ហើយយើងបានបំបែកអម្បូរអ៊ីស្រាអែលទៅជា១២កុលសម្ព័ន្ធ។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសានៅពេលដែលក្រុមរបស់គេបានស្នើសុំគេឲ្យបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យផ្តល់ទឹកដល់ពួកគេថាៈ ចូរអ្នក(ឱព្យាការីមូសា)វាយថ្មនឹងដំបងរបស់អ្នកចុះ។ ពេលនោះ ព្យាការីមូសាក៏បានវាយថ្មនោះ។ ដូចនេះ ថ្មនោះក៏បានបាញ់ទឹកចេញជា១២រន្ធទៅតាមចំនួនកុលសម្ព័ន្ធទាំង១២ដែលមាននោះ។ ពិតប្រាកដណាស់ រាល់កុលសម្ព័ន្ធនីមួយៗនៃពួកគេបានដឹងពីកន្លែងផឹកទឹកដាច់ដោយឡែករបស់ពួកគេរៀងៗខ្លួន ដោយក្រុមនីមួយៗមិនចូលរួមជាមួយនឹងកុលសម្ព័ន្ធផ្សេងទៀតនោះទេ(ក្នុងការផឹកទឹកនោះ)។ ហើយយើងបានធ្វើឲ្យមានពពកបាំងជាម្លប់ពីលើពួកគេ ដោយវាបានរសាត់ហើយឈប់នៅតាមកន្លែងរបស់ពួកគេ។ ហើយយើងបានបញ្ចុះទៅកាន់ពួកគេនូវឧបការគុណរបស់យើង គឺភេសជ្ជៈដែលមានជាតិផ្អែមដូចជាទឹកឃ្មុំ និងសត្វក្រួចដែលមានរស់ជាតិឆ្ងាញ់។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកទទួលទាននូវចំណីអាហារល្អៗដែលយើងបានផ្តល់ឲ្យពួកអ្នកចុះ។ ហើយការបំពាន និងការរមិលគុណរបស់ពួកគេចំពោះឧបការគុណរបស់យើងនោះ មិនបានធ្វើឲ្យយើងខាតបង់អ្វីបន្តិចនោះឡើយ ហើយវាក៏មិនបានហាមឃាត់ពីការកំណត់របស់ទ្រង់ដែលទ្រង់បានកំណត់រួចនោះដែរ។ ក៏ប៉ុន្តែ ពួកគេគឺជាពួកដែលបំពានលើខ្លួនឯងតាមរយៈធ្វើឲ្យខាតបង់នូវលាភសំណាងរបស់ពួកគេខណៈដែលពួកគេបានបណ្តោយខ្លួនធ្លាក់ទៅក្នុងរណ្តៅនៃភាពវិនាសអន្តរាយដោយសារតែពួកគេបានប្រព្រឹត្តផ្ទុយពីបទបញ្ជារបស់អល់ឡោះ និងរមិលគុណចំពោះឧបការគុណទាំងឡាយដែលអល់ឡោះជាម្ចាស់បានប្រទានចំពោះពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់