សូរ៉ា 7 · ជូស 9
Al-A'raf · 7:150
وَلَمَّا رَجَعَ مُوسَىٰ إِلَىٰ قَوْمِهِ غَضْبَانَ أَسِفًا قَالَ بِئْسَمَا خَلَفْتُمُونِي مِنْ بَعْدِي ۖ أَعَجِلْتُمْ أَمْرَ رَبِّكُمْ ۖ وَأَلْقَى الْأَلْوَاحَ وَأَخَذَ بِرَأْسِ أَخِيهِ يَجُرُّهُ إِلَيْهِ ۚ قَالَ ابْنَ أُمَّ إِنَّ الْقَوْمَ اسْتَضْعَفُونِي وَكَادُوا يَقْتُلُونَنِي فَلَا تُشْمِتْ بِيَ الْأَعْدَاءَ وَلَا تَجْعَلْنِي مَعَ الْقَوْمِ الظَّالِمِينَ
នៅពេលដែលមូសាបានវិលត្រលប់មករកក្រុមរបស់គាត់ វិញដោយកំហឹង និងសោកស្ដាយក៏បានពោលថាៈ អ្វីដែលពួកអ្នក បានធ្វើ(គោរពកូនគោ)បន្ទាប់ពីខ្ញុំអវត្ដមាននោះគឺអាក្រក់បំផុត។ តើពួកអ្នកប្រញាប់ប្រញាល់ជាងកាតព្វកិច្ចនៃម្ចាស់របស់ពួកអ្នកមក ដល់ឬ? គាត់បានគ្រវែងផែនគម្ពីរតាវរ៉ត ហើយបានចាប់សក់ក្បាល បងប្រុសគាត់(ហារូន)ទាញកន្ដ្រាក់វាមករកគាត់។ ពេលនោះ ហារូនបានពោលថាៈ ឱកូនប្រុសម្ដាយរបស់ខ្ញុំ. ពិតប្រាកដណាស់ ក្រុមនេះបានចាត់ទុកខ្ញុំជាអ្នកទន់ខ្សោយ ហើយពួកគេស្ទើរតែ សម្លាប់ខ្ញុំ(នៅពេលខ្ញុំបានឃាត់ពួកគេក្នុងការគោរពកូនគោ)។ ចូរ អ្នកកុំធ្វើឱ្យសត្រូវសប្បាយរីករាយដោយសារទណ្ឌកម្មរបស់អ្នក មកលើខ្ញុំ ហើយអ្នកកុំចាត់ទុកខ្ញុំរួមជាមួយក្រុមដែលបំពានអ្វី។
តាហ្វសៀរ
នៅពេលដែលព្យាការីមូសាបានវិលត្រឡប់ពីការសន្ទនាជាមួយម្ចាស់របស់គាត់ទៅជួបក្រុមរបស់គាត់វិញ រូបគាត់ពោរពេញទៅដោយការខឹងសម្បារ និងទុក្ខព្រួយចំពោះពួកគេនៅពេលដែលគាត់បានឃើញក្រុមរបស់គាត់កំពុងតែគោរពសក្ការៈទៅចំពោះរូបសំណាក់កូនគោ ហើយគាត់ក៏បាននិយាយថាៈ ស្ថានភាពរបស់ពួកអ្នក(ឱក្រុមរបស់ខ្ញុំ)ដែលធ្វើផ្ទុយនឹងបទបញ្ជារបស់ខ្ញុំ បន្ទាប់ពីខ្ញុំបានចាកចេញ(អវត្តមាន)ពីពួកអ្នកនោះ គឺអាក្រក់ជាទីបំផុត ព្រោះថាទង្វើបែបនេះ នឺងទៅរកភាពអន្តរាយនិងអពមង្គល។ តើពួកអ្នកធុញទ្រាន់ក្នុងការរង់ចាំខ្ញុំឬបានជាពួកអ្នកប្រញាប់ប្រញាល់នាំគ្នាគោរពសក្ការៈចំពោះរូបសំណាក់កូនគោដូច្នេះ? ព្យាការីមូសាបានគ្រវែងផែនចារិក(គម្ពីរតាវរ៉ត)នោះចោលព្រោះតែកំហឹងដ៏ខ្លាំង និងទុក្ខព្រួយដែលគាត់បានជួបនោះ ហើយគាត់ក៏បានចាប់ទាញសក់ក្បាល និងពុកចង្កាបងប្រុសរបស់គេ គឺព្យាការីហារូន មកជិត ដោយសារគាត់(ព្យាការីហារូន)បានស្ថិតនៅជាមួយពួកគេដែរ តែគាត់មិនបានហាមឃាត់ក្រុមរបស់គាត់(មិនឲ្យគោរពរូបសំណាក់កូនគោ)នៅពេលដែលគាត់បានឃើញពួកគេគោរពសក្ការៈចំពោះរូបសំណាក់កូនគោនោះ។ ព្យាការីហារូនក៏បានពោលទៅកាន់ព្យាការីមូសាដោយសុំការអធ្យាស្រ័យពីព្យាការីមូសាដើម្បីឲ្យគាត់ស្ងប់ចិត្តថាៈ ឱប្អូនប្រុសរបស់ខ្ញុំ! ពិតប្រាកដណាស់ ក្រុមនេះបានចាត់ទុកខ្ញុំជាមនុស្សទន់ខ្សោយដោយពួកគេបានមើលស្រាលចំពោះខ្ញុំ ហើយពួកគេស្ទើរតែសម្លាប់ខ្ញុំទៅទៀត(នៅពេលដែលខ្ញុំហាមឃាត់ពួកគេមិនឲ្យគោរពសក្ការៈរូបសំណាក់កូនគោនោះ)។ ដូចនេះ ចូរអ្នកកុំដាក់ទោសចំពោះខ្ញុំនូវទណ្ឌកម្មណាមួយដែលនាំឲ្យសត្រូវរបស់ខ្ញុំសប្បាយរីករាយ ហើយកុំដោយសារតែកំហឹងរបស់អ្នកមកលើខ្ញុំ ធ្វើឲ្យអ្នកចាត់ទុកខ្ញុំស្ថិតក្នុងចំណោមក្រុមបំពានដែលគោរពសក្ការៈចំពោះម្ចាស់ផ្សេងក្រៅពីអល់ឡោះជាម្ចាស់ឲ្យសោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល