សូរ៉ា 7 · ជូស 9
Al-A'raf · 7:148
وَاتَّخَذَ قَوْمُ مُوسَىٰ مِنْ بَعْدِهِ مِنْ حُلِيِّهِمْ عِجْلًا جَسَدًا لَهُ خُوَارٌ ۚ أَلَمْ يَرَوْا أَنَّهُ لَا يُكَلِّمُهُمْ وَلَا يَهْدِيهِمْ سَبِيلًا ۘ اتَّخَذُوهُ وَكَانُوا ظَالِمِينَ
ក្រុមរបស់មូសាបានយកគ្រឿងអលង្ការបស់ពួកគេធ្វើ ជារូបរាងកូនគោដែលវាមានសំឡេងក្រោយពីគេអវត្ដមាន។ តើ ពួកគេមិនឃើញទេឬថា វា(កូនគោ)ពិតជាមិនអាចនិយាយ និង មិនអាចចង្អុលបង្ហាញផ្លូវដល់ពួកគេនោះ? ពួកគេបានយកវា(ធ្វើ ជាម្ចាស់) ហើយពួកគេជាពួកដែលបំពាន។
តាហ្វសៀរ
ហើយក្រោយពេលដែលព្យាការីមូសាបានចាកចេញទៅកាន់ការសន្ទនាជាមួយនឹងម្ចាស់របស់គាត់នោះ ក្រុមរបស់គាត់បានយកគ្រឿងអលង្ការរបស់ពួកគេធ្វើជារូបសំណាក់កូនគោដែលគ្មានវិញ្ញាណ តែវាមានសម្លេង។ តើពួកគេមិនបានដឹងទេឬថា ជាការពិតណាស់ កូនគោនេះមិនអាចនិយាយនឹងពួកគេបានឡើយ ហើយក៏មិនអាចចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាត្រឹមត្រូវនោះដែរ ទាំងរូបី និអរូបី។ វាមិនអាចផ្តល់ផលប្រយោជន៍ដល់ពួកគេ ឬក៏អាចការពារពួកគេពីគ្រោះថ្នាក់ណាមួយបាននោះឡើយ។ ពួកគេបានយកវា(រូបសំណាក់កូនគោ)ធ្វើជាម្ចាស់ ហើយពួកគេគឺជាពួកដែលបំពានលើខ្លួនឯងចំពោះរឿងនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល