សូរ៉ា 7 · ជូស 9
Al-A'raf · 7:140
قَالَ أَغَيْرَ اللَّهِ أَبْغِيكُمْ إِلَٰهًا وَهُوَ فَضَّلَكُمْ عَلَى الْعَالَمِينَ
មូសាបានពោលថាៈ តើសមដែរឬទេដែលខ្ញុំត្រូវស្វែង រកម្ចាស់ផេ្សងពីអល់ឡោះសម្រាប់ពួកអ្នក ខណៈដែលទ្រង់បាន លើកតម្កើងពួកអ្នកជាងគេ(ដោយតែងតាំងអ្នកនាំសារជាច្រើន ចេញពីពួកអ្នក)នៅលើពិភពទាំងអស់នោះ?
តាហ្វសៀរ
ព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ទៀតថាៈ ឱក្រុមរបស់ខ្ញុំ! តើឲ្យខ្ញុំស្វែងរកព្រះផ្សេងក្រៅពីអល់ឡោះឲ្យពួកអ្នកគោរពសក្ការៈយ៉ាងដូចម្តេច ខណៈដែលពួកអ្នកបានឃើញផ្ទាល់នឹងភ្នែកនូវសញ្ញាភស្តុតាងដ៏ធំធេងរបស់ទ្រង់ ហើយទ្រង់បានលើកតម្កើងពួកអ្នកជាងគេលើពិភពទាំងអស់នៅក្នុងសម័យកាលរបស់ពួកអ្នកនេះ តាមរយៈឧបការគុណដែលទ្រង់បានប្រទានដល់ពួកអ្នកដោយបានបំផ្លាញសត្រូវរបស់ពួកអ្នក និងបានតែងតាំងពួកអ្នកជាអ្នកគ្រប់គ្រងនៅលើផែនដីនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល