សូរ៉ា 7 · ជូស 9

Al-A'raf · 7:133

فَأَرْسَلْنَا عَلَيْهِمُ الطُّوفَانَ وَالْجَرَادَ وَالْقُمَّلَ وَالضَّفَادِعَ وَالدَّمَ آيَاتٍ مُفَصَّلَاتٍ فَاسْتَكْبَرُوا وَكَانُوا قَوْمًا مُجْرِمِينَ

ដូចេ្នះ យើងបានបញ្ជូនទៅលើពួកគេ(ជាការដាក់ ទណ្ឌកម្ម)នូវទឹកជំនន់ សត្វកណ្ដូប សត្វចៃ សត្វកង្កែប និងឈាម ដែលជាភសុ្ដតាងៗដាច់ដោយឡែកពីគ្នា។ ទោះជាដូចនោះក្ដី ក៏ពួក គេនៅតែក្រអឺតក្រទមដដែល។ ហើយពួកគេគឺជាក្រុមដែលបាន ប្រព្រឹត្ដអាក្រក់មែន។

តាហ្វសៀរ

ដូច្នេះ យើងបានបញ្ជូនទឹកជំនន់យ៉ាងធ្ងន់ធ្ងរទៅកាន់ពួកគេ ជាទណ្ឌកម្មលើពួកគេចំពោះការបដិសេធនិងភាពចចេសរឹងរួសរបស់ពួកគេ ដោយយើងបានពន្លិចដំណាំនិងផលានុផលរបស់ពួកគេ។ ហើយយើងបានបញ្ជូនសត្វកណ្តូបទៅកាន់ពួកគេ ហើយវាក៏ស៊ី(កាត់)ដំណាំនិងផលានុផលរបស់ពួកគេ។ យើងក៏បានបញ្ជូនសត្វចៃដ៏តូចល្អិតទៅកាន់ពួកគេ ដោយវាបានធ្វើឲ្យប៉ះពាល់ដល់ដំណាំរបស់ពួកគេ ឬបង្កការរំខានដល់សក់ក្បាលរបស់មនុស្ស។ យើងក៏បានបញ្ជូនសត្វកង្កែបទៅកាន់ពួកគេ ហើយវាបានចូលទៅនៅពេញក្នុងជង្រុករបស់ពួកគេ និងបានបំផ្លាញម្ហូបអាហាររបស់ពួកគេ ព្រមទាំងរំខានពួកគេមិនអាចឲ្យពួកគេគេងបាន។ ហើយយើងបានបញ្ជូនឈាមទៅកាន់ពួកគេ ដោយវាបានធ្វើឲ្យទឹកអណ្តូងនិងទឹកទន្លេរបស់ពួកគេប្រែទៅជាឈាម។ យើងបានបញ្ជូនសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទាំងនេះទៅកាន់ពួកគេដាច់ដោយឡែកពីគ្នា ដោយវាបានមកបន្តបន្ទាប់គ្នា។ ព្រមជាមួយនឹងទណ្ឌកម្មដែលពួកគេបានជួបប្រទះទាំងនេះហើយក៏ដោយ ក៏ពួកគេនៅតែក្រអឺតក្រទមមិនព្រមមានជំនឿចំពោះអល់ឡោះជាម្ចាស់ និងមិនជឿជាក់ចំពោះអ្វីដែលព្យាការីមូសាបាននាំមកនោះដដែល ហើយពួកគេ គឺជាក្រុមដែលប្រព្រឹត្តល្មើស។ ពួកគេមិនព្រមបោះបង់នូវប្រការដែលមិនត្រឹមត្រូវចោលនោះទេ ហើយពួកគេក៏មិនទទួលបានការចង្អុលបង្ហាញទៅកាន់ការពិតនោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់