សូរ៉ា 7 · ជូស 9

Al-A'raf · 7:131

فَإِذَا جَاءَتْهُمُ الْحَسَنَةُ قَالُوا لَنَا هَٰذِهِ ۖ وَإِنْ تُصِبْهُمْ سَيِّئَةٌ يَطَّيَّرُوا بِمُوسَىٰ وَمَنْ مَعَهُ ۗ أَلَا إِنَّمَا طَائِرُهُمْ عِنْدَ اللَّهِ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ

ហើយនៅពេលដែលផលល្អបានមកដល់ពួកគេ ពួកគេ និយាយថាៈ ទាំងនេះវាសមជារបស់ពួកយើងណាស់ តែប្រសិនបើ ផលអាក្រក់់(គ្រោះរាំងស្ងួតជាដើម)បានមកដល់ពួកគេវិញនោះ ពួកគេចោទថា គឺបណ្ដាលមកពីមូសា និងអ្នកដែលនៅជាមួយគេ។ ត្រូវដឹងថា ពិតប្រាកដណាស់ ផលអាក្រក់របស់ពួកគេនោះគឺមកពី អល់ឡោះទេ ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។

តាហ្វសៀរ

ហើយនៅពេលដែលភាពសម្បូរសប្បាយ ផលានុផលទទួលបានផលច្រើន និងតម្លៃទំនិញចុះថោកបានមកដល់ក្រុមហ្វៀរអោននោះ ពួកគេនិយាយថាៈ គេផ្តល់ប្រការទាំងនេះដល់ពួកយើង គឺដោយសារតែពួកយើងសាកសមនឹងទទួលបានវា ហើយគេជ្រើសរើសពួកយើងជាពិសេសសម្រាប់វា។ តែនៅពេលដែលពួកគេជួបប្រទះនូវរឿងអាក្រក់ ដូចជាគ្រោះរាំងស្ងួត គ្រោះទុរ្ភឹក្ស និងជំងឺរាតត្បាតកើតឡើងនោះ ពួកគេបែរជាចោទប្រកាន់ទៅលើព្យាការីមូសា និងអម្បូរអ៊ីស្រាអែលដែលនៅជាមួយគាត់ទៅវិញ ទាំងដែលការពិត អ្វីៗដែលពួកគេទទួលរងនោះ គឺជាការកំណត់ពីអល់ឡោះជាម្ចាស់ ហើយទាំងពួកគេ និងព្យាការីមូសា គឺមិនបានចាត់ចែងអ្វីក្នុងរឿងនេះនោះឡើយ លើកលែងតែអ្វីដែលព្យាការីមូសាបានសុំបួងសួងទៅលើពួកគេប៉ុណ្ណោះ។ ក៏ប៉ុន្តែភាគច្រើននៃពួកគេ គឺមិនដឹងអ្វីនោះឡើយដោយពួកគេបង្វែររឿងទាំងនោះទៅលើអ្នកផ្សេងក្រៅពីអល់ឡោះនោះ(ថារឿងទាំងនោះកើតឡើងដោយសារអ្នកនេះ ឬអ្នកនោះ មិនមែនមកពីអល់ឡោះជាម្ចាស់ឡើយ)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់