សូរ៉ា 7 · ជូស 9
Al-A'raf · 7:103
ثُمَّ بَعَثْنَا مِنْ بَعْدِهِمْ مُوسَىٰ بِآيَاتِنَا إِلَىٰ فِرْعَوْنَ وَمَلَئِهِ فَظَلَمُوا بِهَا ۖ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الْمُفْسِدِينَ
បន្ទាប់មក យើងបានបញ្ជូនមូសាក្រោយពីពួកគេ(អ្នក នាំសារមុនៗ)ជាមួយនឹងមុជីហ្សាត់ជាច្រើនរបស់យើងទៅកាន់ ហ្វៀរអោន និងបណ្តាមេដឹកនាំរបស់គេ តែពួកគេបានប្រឆាំងនឹងវា។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)មើលចុះ. តើលទ្ធផលចុងក្រោយ របស់ពួកល្មើសនោះយ៉ាងណាដែរ?
តាហ្វសៀរ
ក្រោយពីបណ្តាអ្នកនាំសារទាំងនោះមក យើងក៏បានបញ្ជូនព្យាការីមូសា ជាមួយនឹងអច្ឆរិយភាព និងសញ្ញាភស្តុតាងដ៏ច្បាស់លាស់ជាច្រើនរបស់យើងដើម្បីបញ្ជាក់ទៅលើសច្ចភាពរបស់គាត់ទៅកាន់ហ្វៀរអោននិងក្រុមរបស់គេ តែពួកគេបានបដិសេធនឹងបណ្តាភស្តុតាងទាំងនោះ ព្រមទាំងប្រឆាំងចំពោះវា។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាចុះ ថាតើលទ្ធផលចុងក្រោយរបស់ហ្វៀរអោននិងក្រុមរបស់គេនោះទៅជាយ៉ាងណា? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបំផ្លាញពួកគេដោយឲ្យពួកគេលិចលង់(ក្នុងទឹកសមុទ្រ) ហើយបណ្តាសាបានធ្លាក់ទៅលើពួកគេទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល