សូរ៉ា 7 · ជូស 9
Al-A'raf · 7:100
أَوَلَمْ يَهْدِ لِلَّذِينَ يَرِثُونَ الْأَرْضَ مِنْ بَعْدِ أَهْلِهَا أَنْ لَوْ نَشَاءُ أَصَبْنَاهُمْ بِذُنُوبِهِمْ ۚ وَنَطْبَعُ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَسْمَعُونَ
តើមិនទាន់ច្បាស់លាស់សម្រាប់ពួកដែលទទួលមរតក នៅលើផែនដីបន្ទាប់ពីអ្នកជំនាន់មុន(បានវិនាសអន្តរាយ)ទេឬ ប្រសិនបើយើងមានចេតនានោះ យើងនឹងដាក់ទារុណកម្មទៅលើ ពួកគេរួចទៅហើយដោយសារបាបកម្មរបស់ពួកគេ ហើយយើងនឹង បោះត្រាភ្ជិតទៅលើចិត្តរបស់ពួកគេ ក្រោយមកពួកគេមិនស្តាប់ឮ (ដំបូន្មានល្អ)នោះ?
តាហ្វសៀរ
តើមិនទាន់ច្បាស់លាស់ទៀតឬសម្រាប់អ្នកដែលបានគ្រប់គ្រងនៅលើផែនដីបន្ទាប់ពីអ្នកជំនាន់មុនរបស់ពួកគេបានវិនាសអន្តរាយដោយសារតែបាបកម្មរបស់ពួកគេនោះ? ក្រោយមក ពួកគេ មិនបានយកស្ថានភាពរបស់អ្នកជំនាន់មុនមកធ្វើជាមេរៀនឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាធ្វើនូវទង្វើដូចអ្នកជំនាន់មុនដដែល។ តើមិនទាន់ច្បាស់លាស់សម្រាប់ពួកទាំងនោះទៀតឬដែលថា ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះទ្រង់មានចេតនាដាក់ទណ្ឌកម្មពួកគេចំពោះបាបកម្មរបស់ពួកគេនោះ ទ្រង់ប្រាកដជានឹងដាក់ទណ្ឌកម្មពួកគេជាមិនខាន ពីព្រោះនេះគឺជាមាគ៌ារបស់ទ្រង់នោះ? ហើយទ្រង់បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ។ ដូច្នេះ ពួកគេមិនទទួលយកការផ្តល់ដំបូន្មានឡើយ ហើយការដាស់រំលឹក ក៏គ្មានផលប្រយោជន៍អ្វីចំពោះពួកគេនោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល