សូរ៉ា 67 · ជូស 29

Al-Mulk · 67:5

وَلَقَدْ زَيَّنَّا السَّمَاءَ الدُّنْيَا بِمَصَابِيحَ وَجَعَلْنَاهَا رُجُومًا لِلشَّيَاطِينِ ۖ وَأَعْتَدْنَا لَهُمْ عَذَابَ السَّعِيرِ

ហើយជាការពិតណាស់ យើងបានតុបតែងលំអមេឃជាន់ ក្រោមដោយហ្វូងតារា។ ហើយយើងបានបង្កើតវា(ហ្វូងតារា)ដើម្បី បណេ្ដញពួកស្ហៃតន។ ហើយយើងបានរៀបចំសម្រាប់ពួកវានូវ ទារុណកម្មនៃភ្លើងនរកដែលឆេះសន្ធោសន្ធៅ។

តាហ្វសៀរ

ហើយជាការពិតណាស់ យើងបានតុបតែងលម្អមេឃជាន់ក្រោមដោយហ្វូងតារាជាច្រើនដែលបញ្ចេញពន្លឺ។ ហើយយើងបានបង្កើតហ្វូងតារាទាំងនោះ ជាដុំភ្លើងដើម្បីគប់ពពួកស្ហៃតនដែលមកលួចស្តាប់(ដំណឹងនៅលើមេឃ) ហើយភ្លើងនោះក៏បានឆាបឆេះពួកវា(ស្ហៃតន)។ ហើយយើងបានរៀបចំសម្រាប់ពួកវា(ស្ហៃតន)នៅថ្ងៃបរលោកនូវភ្លើងនរកដែលឆាបឆេះយ៉ាងសន្ធោសន្ធៅ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់