សូរ៉ា 67 · ជូស 29
Al-Mulk · 67:3
الَّذِي خَلَقَ سَبْعَ سَمَاوَاتٍ طِبَاقًا ۖ مَا تَرَىٰ فِي خَلْقِ الرَّحْمَٰنِ مِنْ تَفَاوُتٍ ۖ فَارْجِعِ الْبَصَرَ هَلْ تَرَىٰ مِنْ فُطُورٍ
គឺជាម្ចាស់ដែលបានបង្កើតមេឃប្រាំពីរជាន់តំរៀបពីលើគ្នា។ អ្នក(មូហាំម៉ាត់)មិនឃើញមានភាពឆ្គាំឆ្គងក្នុងការបង្កើតរបស់ម្ចាស់ មហាសប្បុរសឡើយ។ ដូចេ្នះចូរអ្នកក្រឡេកមើលម្ដងទៀត តើអ្នក ឃើញមានកន្លែងបេ្រះស្រាំដែរឬទេ?
តាហ្វសៀរ
ទ្រង់គឺជាម្ចាស់ដែលបានបង្កើតមេឃប្រាំពីរជាន់តម្រៀបពីលើគ្នា មួយជាន់លើមួយជាន់ដោយមិនឲ្យវាជាប់គ្នាឡើយ។ អ្នកនឹងមិនឃើញការបង្កើតរបស់អល់ឡោះជាម្ចាស់នោះមានភាពឆ្គាំឆ្គង ឬមិនសាកសមនោះឡើយ។ ហេតុនេះ ចូរអ្នកសម្លឹងមើល(ទៅកាន់មេឃ)ម្តងទៀត ថាតើវាមានស្នាមប្រេះស្រាំឬបាក់បែកដែរឬទេ? អ្នកនឹងមិនឃើញដូចនោះឡើយ។ តាមពិត អ្នកនឹងឃើញការបង្កើតមួយដ៏ល្អឥតខ្ចោះ និងសុក្រឹតបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល