សូរ៉ា 67 · ជូស 29
Al-Mulk · 67:27
فَلَمَّا رَأَوْهُ زُلْفَةً سِيئَتْ وُجُوهُ الَّذِينَ كَفَرُوا وَقِيلَ هَٰذَا الَّذِي كُنْتُمْ بِهِ تَدَّعُونَ
ដូចេ្នះ នៅពេលពួកគេ(ពួកប្រឆាំង)បានឃើញទារុណកម្ម នៅជិតពួកគេ ទឹកមុខរបស់ពួកដែលប្រឆាំងនោះប្រែជាខ្មៅ(ដោយ ក្ដីព្រួយបារម្ភ)។ ហើយមានគេនិយាយថាៈ នេះជាអ្វីដែលពួកអ្នក ធ្លាប់បានទាមទារវា។
តាហ្វសៀរ
ដូច្នេះ នៅពេលដែលការសន្យានោះបានមកដល់ ហើយពួកគេបានឃើញផ្ទាល់នឹងភ្នែកនូវទណ្ឌកម្មដែលនៅជិតពួកគេ ដែលនោះគឺជាថ្ងៃបរលោកនោះ ទឹកមុខរបស់ពួកដែលប្រឆាំងនឹងអល់ឡោះនោះប្រែជាខ្មៅ ហើយមានគេនិយាយទៅកាន់ពួកគេថាៈ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់បានទាមទារសុំឱ្យវាឆាប់កើតឡើងនៅលើលោកិយនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល