សូរ៉ា 65 · ជូស 28
At-Talaq · 65:4
وَاللَّائِي يَئِسْنَ مِنَ الْمَحِيضِ مِنْ نِسَائِكُمْ إِنِ ارْتَبْتُمْ فَعِدَّتُهُنَّ ثَلَاثَةُ أَشْهُرٍ وَاللَّائِي لَمْ يَحِضْنَ ۚ وَأُولَاتُ الْأَحْمَالِ أَجَلُهُنَّ أَنْ يَضَعْنَ حَمْلَهُنَّ ۚ وَمَنْ يَتَّقِ اللَّهَ يَجْعَلْ لَهُ مِنْ أَمْرِهِ يُسْرًا
ហើយបណ្ដាស្ដ្រីដែលអស់ឈាមរដូវ(ដោយសារវ័យ ចំណាស់)ក្នុងចំណោមភរិយារបស់ពួកអ្នក(ដែលបានលែងលះ) ប្រសិនបើពួកអ្នកសង្ស័យ(អំពីពេលកំណត់នៃការលែងលះដាច់ ស្រឡះ)នោះ គឺពេលកំណត់របស់ពួកនាងចំនួនបីខែ។ ហើយចំពោះ ស្ដ្រីដែលមិនទាន់មានឈាមរដូវក៏ដូច្នោះដែរ។ រីឯបណ្ដាស្ដ្រីមាន គភ៌វិញ ពេលកំណត់(នៃការលែងលះដាច់ស្រឡះ)របស់ពួកនាង គឺរហូតដល់ពួកនាងសម្រាលកូនរួច។ ហើយអ្នកណាដែលកោតខ្លាច អល់ឡោះ ទ្រង់នឹងផ្ដល់ភាពងាយស្រួលនូវរាល់កិច្ចការរបស់គេ។
តាហ្វសៀរ
ហើយបណ្ដាស្ដ្រីដែលត្រូវប្តីលែងលះដែលអស់ឈាមរដូវដោយសារ(ពួកនាងមាន)វ័យចំណាស់ ប្រសិនបើពួកអ្នកមានការសង្ស័យពីរយៈពេលកំណត់នៃអ៊ិតហ្ទះ(របស់ពួកនាង)នោះ គឺរយៈពេលនៃកំណត់អ៊ិតហ្ទះរបស់ពួកនាង មានរយៈពេលបីខែ។ ហើយចំពោះស្ដ្រីដែលមិនទាន់មានឈាមរដូវ ដោយសារតែនាងនៅក្មេងពេកនោះ អ៊ិតហ្ទះរបស់ពួកនាង ក៏មានរយៈពេលចំនួនបីខែដែរ។ រីឯបណ្ដាស្ដ្រីដែលមានគភ៌វិញ រយៈពេលកំណត់នៃអ៊ិតហ្ទះរបស់ពួកនាង គឺរហូតដល់ពួកនាងសម្រាលកូនរួច បើទោះជាប្តីលែងឬប្តីស្លាប់ក៏ដោយ។ ហើយជនណាដែលកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះ ទ្រង់នឹងផ្ដល់ភាពងាយស្រួលនូវរាល់កិច្ចការ និងទុក្ខលំបាកទាំងឡាយរបស់គេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល