សូរ៉ា 64 · ជូស 28

At-Taghabun · 64:7

زَعَمَ الَّذِينَ كَفَرُوا أَنْ لَنْ يُبْعَثُوا ۚ قُلْ بَلَىٰ وَرَبِّي لَتُبْعَثُنَّ ثُمَّ لَتُنَبَّؤُنَّ بِمَا عَمِلْتُمْ ۚ وَذَٰلِكَ عَلَى اللَّهِ يَسِيرٌ

ពួកដែលប្រឆាំងបានគិតថាៈ ពួកគេនឹងមិនត្រូវបានគេធ្វើ ឱ្យរស់ឡើងវិញឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ មិនមែន ដូច្នោះទេ សូមស្បថនឹងម្ចាស់របស់ខ្ញុំ ពួកអ្នកពិតជានឹងត្រូវគេធ្វើឱ្យ រស់ឡើងវិញ បន្ទាប់មកពួកអ្នកនឹងត្រូវគេប្រាប់ឱ្យដឹងនូវអ្វីដែលពួក អ្នកធ្លាប់បានប្រព្រឹត្ដ។ ហើយទាំងនោះគឺជាការងាយស្រួលបំផុត ចំពោះអល់ឡោះ។

តាហ្វសៀរ

ពួកដែលគ្មានជំនឿនឹងអល់ឡោះបានអះអាងថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងមិនពង្រស់ពួកគេឱ្យរស់ឡើងវិញបន្ទាប់ពីការស្លាប់របស់ពួកគេនោះឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់អ្នកដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះចុះថាៈ មិនដូច្នោះឡើយ! សូមស្បថនឹងម្ចាស់របស់ខ្ញុំ! ទ្រង់ពិតជានឹងពង្រស់ពួកអ្នកឱ្យរស់ឡើងវិញនៅថ្ងៃបរលោក។ បន្ទាប់មក គេពិតជានឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដនៅក្នុងលោកិយ។ ហើយការពង្រស់(ពួកអ្នក)ឲ្យរស់ឡើងវិញនោះ គឺជាការងាយស្រួលបំផុតចំពោះអល់ឡោះ។ ជាការពិតណាស់ ទ្រង់បានបង្កើតពួកអ្នកលើកដំបូង។ ដូច្នេះ ទ្រង់ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់ពួកអ្នករស់ឡើងវិញម្តងទៀតក្រោយពេលស្លាប់ដើម្បីជំនុំជម្រះ និងទទួលការតបស្នងដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់