សូរ៉ា 64 · ជូស 28
At-Taghabun · 64:5
أَلَمْ يَأْتِكُمْ نَبَأُ الَّذِينَ كَفَرُوا مِنْ قَبْلُ فَذَاقُوا وَبَالَ أَمْرِهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
តើដំណឹងរបស់ពួកដែលប្រឆាំងកាលពីមុនមិនបានមកដល់ ពួកអ្នកទេឬ? ពួកគេបានភ្លក្សនូវលទ្ធផលចុងក្រោយដ៏អាក្រក់របស់ ពួកគេ។ ហើយពួកគេនឹងទទួលទារុណកម្មដ៏សែនឈឺចាប់។
តាហ្វសៀរ
តើដំណឹងរបស់ប្រជាជាតិដែលប្រឆាំងជំនាន់មុនពួកអ្នក(ឱពួកមុស្ហរីគីន)មិនបានមកដល់ពួកអ្នកទេឬ ដូចជា ក្រុមរបស់ព្យាការីនួហ ក្រុមអាទ ក្រុមសាមូទ និងក្រុមផ្សេងទៀតក្រៅពីពួកគេនោះ? ជាការពិតណាស់ ពួកគេបានភ្លក្សនូវទណ្ឌកម្មចំពោះអ្វីដែលពួកគេបានប្រព្រឹត្តនៃការប្រឆាំងនៅលើលោកិយនោះ។ ហើយសម្រាប់ពួកគេ នឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតនៅថ្ងៃបរលោក។ ពិតមែនហើយ ដំណឹងទាំងនោះពិតជាបានមកដល់ពួកអ្នកហើយ។ ដូច្នេះ ចូរពួកអ្នកយកជាមេរៀនចុះចំពោះអ្វីដែលបានកើតឡើងលើពួកគេ ហើយចូរពួកអ្នកសារភាពកំហុសទៅចំពោះអល់ឡោះមុនពេលដែលពួកអ្នកនឹងទទួលរងដូចអ្វីដែលពួកគេបានទទួល។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល