សូរ៉ា 64 · ជូស 28

At-Taghabun · 64:2

هُوَ الَّذِي خَلَقَكُمْ فَمِنْكُمْ كَافِرٌ وَمِنْكُمْ مُؤْمِنٌ ۚ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ

ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក។ ហើយពួកអ្នកមួយ ចំនួនជាអ្នកគ្មានជំនឿ និងមួយចំនួនទៀតជាអ្នកមានជំនឿ។ ហើយ អល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

តាហ្វសៀរ

ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំងឡាយ)។ ក៏ប៉ុន្តែ មួយចំនួននៃពួកអ្នក ជាអ្នកដែលគ្មានជំនឿចំពោះទ្រង់ ហើយកន្លែងវិលត្រឡប់របស់គេ គឺឆ្ពោះទៅកាន់ឋាននរក។ ហើយមួយចំនួនទៀត(នៃពួកគេ) ជាអ្នកដែលមានជំនឿចំពោះទ្រង់ ហើយកន្លែងវិលត្រឡប់របស់គេ គឺឆ្ពោះទៅកាន់ឋានសួគ៌។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះអ្វីដែលពួកអ្នកបានសាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់