សូរ៉ា 6 · ជូស 7
Al-An'am · 6:93
وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ قَالَ أُوحِيَ إِلَيَّ وَلَمْ يُوحَ إِلَيْهِ شَيْءٌ وَمَنْ قَالَ سَأُنْزِلُ مِثْلَ مَا أَنْزَلَ اللَّهُ ۗ وَلَوْ تَرَىٰ إِذِ الظَّالِمُونَ فِي غَمَرَاتِ الْمَوْتِ وَالْمَلَائِكَةُ بَاسِطُو أَيْدِيهِمْ أَخْرِجُوا أَنْفُسَكُمُ ۖ الْيَوْمَ تُجْزَوْنَ عَذَابَ الْهُونِ بِمَا كُنْتُمْ تَقُولُونَ عَلَى اللَّهِ غَيْرَ الْحَقِّ وَكُنْتُمْ عَنْ آيَاتِهِ تَسْتَكْبِرُونَ
តើអ្នកណាដែលបំពានជាងអ្នកដែលបានប្រឌិតពាក្យភូត-កុហកចំពោះអល់ឡោះ ឬអ្នកដែលបាននិយាយថាៈ ខ្ញុំត្រូវបានគេ បញ្ចុះវ៉ាហីុមកឱ្យខ្ញុំ ដោយគេមិនបានបញ្ចុះវ៉ាហ៊ីណាមួយដល់គេនិង អ្នកដែលបាននិយាយថាៈ ខ្ញុំនឹងបញ្ចុះ(គម្ពីរ)ដូចអ្វីដែលអល់ឡោះ បានបញ្ចុះដែរនោះ? ប្រសិនបើអ្នក(មូហាំម៉ាត់)មើលឃើញពួក ដែលបំពាននៅពេលដែលពួកគេស្ថិតក្នុងភាពឈឺចាប់នៃសេចក្ដី ស្លាប់ ខណៈដែលម៉ាឡាអ៊ីកាត់លូកដៃទាញព្រលឹងរបស់ពួកគេ (ដោយពោលថា) ចូរពួកឯងចេញពីខ្លួនមក. ថ្ងៃនេះគេនឹងតបស្នង ពួកអ្នកនូវទារុណកម្មយ៉ាងអាម៉ាស់ ដោយសារតែអ្វីដែលពួកអ្នក បាននិយាយមួលបង្កាច់ទៅលើអល់ឡោះក្រៅពីការពិត ហើយពួក អ្នកបានក្រអឺតក្រទម(បដិសេធ)ចំពោះអាយ៉ាត់ៗរបស់ទ្រង់។
តាហ្វសៀរ
គ្មានអ្នកណាម្នាក់ដែលបំពានជាងអ្នកដែលបានប្រឌិតកុហកទៅលើអល់ឡោះជាម្ចាស់នោះទេ ដោយគេបាននិយាយថាៈ អល់ឡោះមិនបានបញ្ចុះអ្វីមួយមកឱ្យមនុស្សលោកឡើយ ឬគេបាននិយាយកុហកថាៈ ជាការពិតណាស់ អល់ឡោះបានផ្តល់វ៉ាហ៊ី(សារពីទ្រង់)មកឲ្យរូបគេ ខណៈដែលទ្រង់មិនបានផ្តល់វ៉ាហ៊ីទៅឲ្យជននោះបន្តិចណាសោះឡើយ ឬគេបាននិយាយថាៈ ខ្ញុំនឹងបញ្ចុះ(គម្ពីរ)ដូចគម្ពីរគួរអានដែលអល់ឡោះបានបញ្ចុះមកនោះដែរ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញនៅពេលដែលពួកបំពានទាំងនោះស្ថិតក្នុងភាពឈឺចាប់នៃសេចក្តីស្លាប់(ដំណាក់កាលចុងក្រោយនៃជីវិត) ហើយម៉ាឡាអ៊ីកាត់លូកដៃរបស់ពួកគេទៅកាន់ពួកនោះ(ដើម្បីដកហូតព្រលឹង) ដោយការដាក់ទណ្ឌកម្ម និងការវាយដំ។ ម៉ាឡាអ៊ីកាត់បាននិយាយទៅកាន់ពួកគេទាំងហិង្សាថាៈ ចូរពួកឯង(ព្រលឹង)ចេញពីខ្លួនមក! ពេលនេះ ពួកយើងនឹងដកយកវា។ នៅថ្ងៃនេះ គេនឹងតបស្នងដល់ពួកអ្នកនូវទណ្ឌកម្មដ៏អាម៉ាសនិងថោកទាបជាទីបំផុត ដោយសារតែពួកអ្នកធ្លាប់និយាយប្រឌិតកុហកទៅលើអល់ឡោះដោយអះអាងថាខ្លួនជាព្យាការី និងទទួលវ៉ាហ៊ី(ពីអល់ឡោះ) និងអាចបញ្ចុះ(គម្ពីរ)ដូចដែលអល់ឡោះបានបញ្ចុះមកដែរ និងដោយសារតែភាពក្អេងក្អាងរបស់ពួកអ្នកមិនព្រមមានជំនឿនឹងបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់។ បើអ្នក(ឱមូហាំម៉ាត់)បានឃើញដូចនោះ អ្នកប្រាកដជាបានឃើញរឿងមួយដ៏គួរឱ្យខ្លាច។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល