សូរ៉ា 6 · ជូស 7

Al-An'am · 6:89

أُولَٰئِكَ الَّذِينَ آتَيْنَاهُمُ الْكِتَابَ وَالْحُكْمَ وَالنُّبُوَّةَ ۚ فَإِنْ يَكْفُرْ بِهَا هَٰؤُلَاءِ فَقَدْ وَكَّلْنَا بِهَا قَوْمًا لَيْسُوا بِهَا بِكَافِرِينَ

អ្នកទាំងនោះ គឺជាអ្នកដែលយើងបានផ្ដល់គម្ពីរ និងចំណេះ ដឹង ហើយនិងភាពជាណាពីឱ្យពួកគេ។ តែប្រសិនបើពួកគេ(អ្នក ស្រុកម៉ាក្កះ)ប្រឆាំងនឹងវា(អាយ៉ាត់) យើងពិតជាផ្ដល់វាឱ្យទៅ ក្រុមផេ្សងទៀត ពុំមែនជាពួកដែលប្រឆាំងនឹងវាជាមិនខាន។

តាហ្វសៀរ

បណ្តាព្យាការីដែលបានលើកឡើងទាំងនោះ គឺជាអ្នកដែលយើងបានប្រទានឱ្យពួកគេនូវបណ្តាគម្ពីរ ប្រទានឱ្យពួកគេនូវគតិបណ្ឌិត និងបានប្រទានឱ្យពួកគេនូវភាពជាព្យាការី។ តែប្រសិនបើក្រុមរបស់អ្នក(អ្នកស្រុកម៉ាក្កះ)មិនមានជំនឿចំពោះប្រការទាំងបីដែលយើងបានប្រទានឱ្យពួកគេ(បណ្តាព្យាការី)នេះទេនោះ ជាការពិតណាស់ យើងបានរៀបចំបញ្ជូនក្រុមផ្សេងទៀតដែលមិនមែនជាពួកគ្មានជំនឿចំពោះរឿងទាំងនេះមកជំនួសវិញ។ មិនតែប៉ុណ្ណោះ ពួកគេ គឺជាអ្នកដែលមានជំនឿ ដែលប្រកាន់ខ្ជាប់នឹងវា(ប្រការទាំងបីខាងលើនេះ) ហើយអ្នកទាំងនោះ គឺពួកមូហាជីរីន(ពួកចំណាកស្រុកពីទីក្រុងម៉ាក្កះ) និងពួកអាន់សរ(អ្នកដែលចាំគាំទ្រព្យាការីនៅក្រុងម៉ាទីណះ) ហើយនិងបណ្តាអ្នកដែលបានដើរតាមពួកគេដោយភាពល្អត្រឹមត្រូវរហូតដល់ថ្ងៃបរលោក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់